ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តស៊េរីទំនើបបុកម៉ូតូក្រោយ ប្រវែងជាង២០ម៉ែត្រ បណ្តាលឲ្យស្ត្រីអ្នកបើកបរម៉ូតូរងរបួសធ្ងន់

57

 

ភ្នំពេញ ស្ត្រីម្នាក់ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យឯកជនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណះជិះម៉ូតូដួលត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយនិងអូសជាង២០ម៉ែត្រ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី ៣ខែមីនាឆ្នាំ២០២០ នៅចំចុណផ្លូវ១៤៣ កែងនឹង៣០០សង្កាត់អូឡាំពិក ខណ្ឌបឹងកេង។

បើតាមប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីវ័យប្រហែលជា ៤០ឆ្នាំបានជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ1DA-1264 តាមបណ្ដោយផ្លូវ១៤៣ ក្នុងទិសដៅពីជើងទៅត្បួង ស្រាប់តែមកដល់ចំណុចកើតហេតុមិនដឹងថាស្ត្រីរូបនោះជិះម៉ូតូប៉ះជាមួយអ្វីឬក៏បុកជាមួយអ្វីនោះទេបណ្ដាលឲ្យគាត់ដួលស្របពេលនោះក៏មានបុរសម្នាក់បើករថយន្តម៉ាក ហ្វតរ៉េងជើ ពណ៌សពាក់ស្លាកលេខភ្នំពេញ រដ្ឋ10-2-0735 មកពីក្រោយក្នុងល្បឿនចាប់ហ្វ្រាំមិនទាន់ជ្រុលទៅបុកស្ត្រីចំក្បាលនិងអូសម៉ូតូចម្ងាយប្រហែលជា២០ ម៉ែត្រទើបយំឈប់ ពេលនោះប្រជាពលរដ្ឋបានឃាត់អ្នកបើកបររថយន្តប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូឡាំពិកចំណែកស្ត្រីរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យឯកជនបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈហៅពេទ្យលោកសង្ឃ

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិកបានសហការចុះជាមួយនឹងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌបឹងកេងកងចុះមកធ្វើការវាស់វែងគល់រថយន្តនិងម៉ូតូឲ្យទៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយគ្នានៅពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង