ក្មេងៗសិស្សសាលាឈ្លោះគ្នាតិចតួច, ឪពុកអាងខ្លួនជានគរបាលក្រសួងមហាផ្ទៃ ទៅបញ្ចេញកំហឹងជំនួសកូន វាយសិស្សរបួស៥នាក់
ភ្នំពេញ៖ ដោយសារតែកូនមានជម្លោះវាយតប់គ្នាបន្តិចបន្តូច នៅក្នុងសាលាជម្ពូវ័ន បុរសម្នាក់ជាឪពុក ដែលជានគរបាលក្រសួងមហាផ្ទៃ ធ្វើដំណើរទាំងកំហឹងទៅសាលារៀន របស់កូនខ្លួន ហើយចាប់វាយសិស្សសាលាប្រុសស្រីគូជម្លោះរបស់កូន បណ្ដាលឲ្យរងរបួសចំនួន ៥នាក់ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឈុំ សាវ៉េត អាយុ៤៥ឆ្នាំ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងកូនស្រីជនសង្ស័យឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ រៀននៅថ្នាក់ទី១០B សាលាជម្ពូវ័ន ។ ចំណែកជនរងគ្រោះឈ្មោះ ស្រេង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី12G1 រងរបួស ចូលសម្រាកនៅគ្លីនិកឡាំប៊ុនថន។ ដោយទ្បែកជនរងគ្រោះ ៤នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ។
មុនពេលកើតហេតុ មានយុវតីសិស្សសាលា២ក្រុម បានឈ្លោះគ្នាប្រកែកគ្នា រហូតដល់ផ្ទុះហិង្សា វាយតប់គ្នាបន្តិចបន្តួច ហើយត្រូវបានលោកគ្រូ អ្នកគ្រូ ហៅភាគីទាំងសងខាង ធ្វើការអប់រំណែនាំ បញ្ចប់រឿង ប៉ុន្តែក្រោយមក ស្រាប់តែលេចមុខជនសង្ស័យ ឈ្មោះ ឈុំ សាវ៉េត ត្រូវជាឪពុករបស់យុវតីឈ្មោះ ផង់ ភិជ្ជនាផានុត មកចូលដល់ក្នុងបរិវេណសាលា ហើយបានចាប់វាយក្រុមសិស្សសាលាចំនួន៥នាក់ ជាគូទំនាស់ជាមួយកូនខ្លួន បណ្តាលឲ្យរងរបួសម្នាក់។
យុវតីឈ្មោះ ផង ភិជ្ជនាផានុត បានឲ្យដឹងថា មុនពេលកើតហេតុ គឺនៅម៉ោងចេញលេង ខ្លួនរួមជាមួយមិត្តភក្តិបានដើរទៅកន្លែងលក់ដូរ នៅខាងក្រោយសាលា ដើម្បីរកទិញអីហូប ហើយបានទាស់ពាក្យសម្តីជាមួយ ក្រុមយុវតីឈ្មោះ ស្រេង ចន្ទ្រា ដែលមានគ្នាច្រើន រហូតឈានដល់ការប្រវាយប្រតប់គ្នា ហើយត្រូវបានលោកគ្រូអ្នកគ្រូ ហៅទៅទីចាត់ការអប់រំណែនាំទាំងសងខាង ។ លុះចេញមកវិញ ក៏ផ្ទុះកំហឹងប្រវាយប្រតប់គ្នាសាជាថ្មីម្តងទៀត រហូតឪពុករបស់ខ្លួន មកចាប់ឃាត់ក្រុមយុវតីឈ្មោះ ស្រេង ចន្ទ្រា នោះ។
មន្ត្រីនគរបាលឈ្មោះ ឈុំ សាវ៉េត បានឲ្យដឹងថា គាត់ពិតជាបានចូលទៅក្នុងបរិវេណសាលាជម្ពូវ័នមែន ក្រោយពីទទួលដំណឹងថា មានសិស្សសាលាវាយកូនស្រីគាត់ ហើយចូលទៅនោះ គឺទៅឃាត់ពួកគេ កុំឲ្យឈ្លោះគ្នាប៉ុណ្ណោះ គឺមិនបានវាយក្មេងនោះឡើយ ។
ក្រុមសិស្សសាលារងគ្រោះ បានឲ្យដឹងថា មន្ត្រីនគរបាលឈ្មោះ ឈុំ សាវ៉េត នេះ មិនមែនចូលទៅឃាត់ពួកខ្លួន កុំឲ្យឈ្លោះគ្នានោះទេ គឺពេលទៅដល់ គាត់ស្រែកឡូឡាថា អាណាវាយកូនអញ ហើយគាត់បានវាយពួកខ្លួនស្រីៗ៤នាក់ និងប្រុសម្នាក់បណ្តាលឲ្យរងរបួស។
បន្ទាប់ពីកើតអំពើហិង្សាលើក្មេងសិស្សសាលាទាំង៥នាក់នោះ លោកគ្រូអ្នកគ្រូ សិស្សសាលារងគ្រោះ បានប្តឹងទៅសមត្ថកិច្ច ចុះទៅឃាត់ជនសង្ស័យ ទៅសាកសួរនៅប៉ុស្តិ៍នគរបាល ៕ម្តងទៀត រហូតឪពុករបស់ខ្លួន មកចាប់ឃាត់ក្រុមយុវតីឈ្មោះ ស្រេង ចន្ទ្រា នោះ។
មន្ត្រីនគរបាលឈ្មោះ ឈុំ សាវ៉េត បានឲ្យដឹងថា គាត់ពិតជាបានចូលទៅក្នុងបរិវេណសាលាជម្ពូវ័នមែន ក្រោយពីទទួលដំណឹងថា មានសិស្សសាលាវាយកូនស្រីគាត់ ហើយចូលទៅនោះ គឺទៅឃាត់ពួកគេ កុំឲ្យឈ្លោះគ្នាប៉ុណ្ណោះ គឺមិនបានវាយក្មេងនោះឡើយ ។
ក្រុមសិស្សសាលារងគ្រោះ បានឲ្យដឹងថា មន្ត្រីនគរបាលឈ្មោះ ឈុំ សាវ៉េត នេះ មិនមែនចូលទៅឃាត់ពួកខ្លួន កុំឲ្យឈ្លោះគ្នានោះទេ គឺពេលទៅដល់ គាត់ស្រែកឡូឡាថា អាណាវាយកូនអញ ហើយគាត់បានវាយពួកខ្លួនស្រីៗ៤នាក់ និងប្រុសម្នាក់បណ្តាលឲ្យរងរបួស។
បន្ទាប់ពីកើតអំពើហិង្សាលើក្មេងសិស្សសាលាទាំង៥នាក់នោះ លោកគ្រូអ្នកគ្រូ សិស្សសាលារងគ្រោះ បានប្តឹងទៅសមត្ថកិច្ច ចុះទៅឃាត់ជនសង្ស័យ ទៅសាកសួរនៅប៉ុស្តិ៍នគរបាល ៕