សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមទិវា វប្បធម៌ជាតិ ៣មីនា លើកទី២២ និងជួបជុំសំណេះសំណាល ពិសាបាយសាមគ្គី ជាមួយសិល្បករ សិល្បការិនីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមទិវា វប្បធម៌ជាតិ ៣មីនា លើកទី២២ និងជួបជុំសំណេះសំណាល ពិសាបាយសាមគ្គី ជាមួយសិល្បករ សិល្បការិនី
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា វប្បធម៌ជាតិ ៣មីនា លើកទី២២ , ការជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសផងដែរ ដែលប្រារព្ធឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។
ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ៕