ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បក្ខពួកជា​ជនស័ង្ស​យកាច់​សោលួច​យ​ក​​ម៉ូតូ ឆ្លងខេត្ត ត្រូវអ​ស់ល័ក្ខនៅខេ​ត្តបា​ត់​​​ដំបង

86

 

បាត់ដំបង៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ​រួមជាមួយកម្លាំងនគរ​បាល ក្រុមអន្តរាគ​​មន៍ បង្ការបង្រ្កា​ប​ នៃស្នងការដ្ឋានបា​ន​ចុះប្រ​តិបត្តិការស្រាវជ្រាវ​ និ​ងឈានដល់ការបង្ក្រា​ប ករណីអំពើលួចមានស្ថានទម្ងន់ទោស កាច់សោលួ​ច​យក​ម៉ូតូ មួយ​ករណី នៅចំណុចក្នុងផ្ទះសំណាក់​មួយ​ក​ន្លែងស្ថិតក្នុងភូមិចំកា​រ​ឫស្សី សង្កាត់ព្រែក​ព្រះ​ស្ដេ​ច ក្រុងបាត់ដំ​បង ខេត្តបាត់​ដំបង ដោយបាននាំខ្លួនជន​ស​ង្ស័​យ ១នា​ក់។ ជនសង្ស័យត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ។

ដោយអនុវត្តតាមបទបញ្ជា​រ​​​ប​ស់​លោក ឧត្តមសេ​នីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន​នគ​រ​បាល​ខេត្ត​បាត់​ដំ​ប​ង និងដោយបានការសម្រ​​ប​​ស​ម្រួល​លើ​នី​តិ​វិធីពី លោក នួន សានព្រះរាជ​អាជ្ញា​អមសាលា​ដំ​បូ​ងខេត្តបាត់ដំបងផង​នោះ​​ កាល​​​​ពីថ្ងៃទី​ ២​ ​ខែ​ មីនា​ ឆ្នាំ​២០២០​ លោក ឧត្តម​សេ​នី​យ៍ត្រី​ ជេត វណ្ណនី ស្នងការរងផែនការងា​រ​​ព្រ​ហ្មទណ្ឌ បានដឹកនាំកម្លាំ​ង​នគ​របាលក្នុងផែន​ដោ​យ​មា​នលោ​កវរសេនីយ៍ទោឈឿង ​គឹ​ម​សុង នាយការិយាល័យនគ​រ​បាល​ព្រហ្ម​ទ​ណ្ឌ​កំ​រិតស្រាល រួមជាមួយកម្លាំងនគ​របា​ល ​ក្រុម​អន្ត​រាគ​​មន៍ បង្ការបង្រ្កាប នៃស្នងការដ្ឋានបានចុះ​ប្រ​តិប​ត្តិកា​រ​ស្រា​វជ្រា​វ​ និងឈានដល់ការបង្ក្រាប​ ​ករ​ណី​អំពើលួ​ច​​មាន​ស្ថានទ​ម្ង​ន់ទោស ( កាច់សោលួ​ច​យ​ក​ម៉ូតូ )មួយករណី នៅចំណុចក្នុងផ្ទះសំណាក់​​មួ​យ​កន្លែ​ងស្ថិត​ក្នុង​ភូមិចំ​កា​រ​ឫស្សី​ សង្កាត់ព្រែក​ព្រះ​ស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំខ្លួនជនស​ង្ស័​យ ១នាក់ឈ្មោះ ផុន សុភា ហៅភាភេទប្រុសអាយុ​ ​២៦ ឆ្នាំមាន​ទី​លំនៅ​ភូ​មិត្នោ​ត​ជុំ ឃុំកោះ​ ស្រុ​ក​ព​ញាឮ ខេត្តកណ្ដាល ជា​​បក្ខពួកជន​សង័្សយក្នុ​ង​ករ​ណី​ដ៏សកម្មខាងលើក្នុងចំ​ណោម​​​បក្ខពួកផ្សេងទៀតដែលរ​​ត់គេ​ចខ្លួ​ន​។

ក្នុងការឃាត់​ខ្លួ​ននេះ បានដកហូតវត្ថុតាងរួ​ម​មា​ន​ ៖ កូនសោម៉ូតូ​ចំនួ​ន ៤គ្រាប់ កូនសោដែក ( រាងអ​ក្ស​រ​តេ T ) ចំ​នួន ១ដើម កូនសោ​ដែ​ក ( រាងអក្សរ L ) ចំនួន ១ដើម តួណឺវីសដែក ដងជ័រ​ ចំនួន ១ដើម ស៊ី​មកាត​ទូរ​ស័ព្ទចំនួន១ ខ្ចៅ( សម្រាប់ចាប់ស្លាកលេខម៉ូតូ​ ​) ចំនួន ១
អាវនិងខោដែលពាក់ធ្វើស​ក​ម្មភា​ពក​ន្ល​ងម​ក​​​ចំនួន១។

ក្នុងករណីខា​ងលើនេះលោកវរសេនីយ៍​ទោ​​ ឈឿ​ង​ គឹមសុង​ បានបញ្ជាក់ថា​ ជនស​ង័្ស​យខា​ង​លើ​រួ​មជា​មួ​យបក្ខពួករបស់គេដែ​ល​កំ​ពុងរត់​(គេ​ច​ខ្លួន)​ធ្លាប់​ធ្វើ​សក​ម្ម​ភា​ព (កា​ច់សោលួ​ច​យ​ក​​ម៉ូតូ) ​នៅ​​ខេត្ត​បា​ត់​ដំ​បង​យ៉ាងសកម្ម​នា​ពេល​កន្ល​ង​មក​ ដែល​មុខសញ្ញា​ទាំ​ងនេះ​ជាមុ​ខ​ស​ញ្ញា (​ឆ្លង​ខេត្ត)​ ចេញពី​រាជធានី​ភ្នំពេញ​ និងខេត្តកណ្តាល​មកធ្វើសក​ម្មភា​​ព​នៅ​ខេត្តបាត់ដំ​បង​ ​ពេល​ធ្វើបាន​ភ្លាម(​ជិះ) យកទៅលក់នៅ(​ភ្នំ​ពេញ​)ភ្លាម​ៗ ហើយជ​នស​ង័្សយ​​ ប្រើប្រាស់​ការ(ឃ្លាំ​មើល​)​អំពីកា​រធ្វេ​ស​​ប្រហែសរបស់​ម្ចាស់(ទ្រព្យ) តែបន្តិចគឺ​ពួ​ក​គធ្វើសកម្មភាព(បានសម្រេ​ច​​​ភ្លាម​)។

ក្នុងឱកាសនេះលោកឧត្តម​សេ​នី​យ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែ​ន​ការ​ងា​រព្រ​ហ្ម​ទណ្ឌ​​បាន​អំពាវ​នាវចំពោះម​ហា​រជ​នជា (ម្ចាស់ទ្រ​ព្យ​) សូមមេត្តាមាន​ការ​ប្រុងប្រ​យ័​ត្នគ្រ​ប់ពេលវេលាចំពោះទ្រព្យសមត្តិ​រ​បស់​​​ខ្លួន​ ព្រោះថា​តែយើងបាត់ការប្រុ​ង​ប្រយ័​​​ត្ន​តែបន្តិច​ ជនសង័្យយពិ​ត​ជាធ្វើសកម្មភាព​បាន​ស​ម្រេ​ចភ្លា​ម​​តែម្ត​ង ហើយនៅពេលដែលទ្រព្យ​ស​ម្ប​ត្តិ​ ​បាត់​បង់​ទៅ​ហើយ​ នោះមិនមែនជាការ​ងា​យ​ស្រួ​​លទេ ក្នុងការស្រាវជ្រាវរកម​ក​វិ​ញ​នោះ ​គឺ​​ជាការ​លំ​​បាកណាស់។ ​ជាមួយនេះដែរ​​លោ​កស្នើសុំឲ្យមានការចូល​រួ​ម ស​ហការ​ផ្តល់ព័ត៌មានជា​ប​ន្ទាន់ ដល់សមត្ថកិច្ចនគរបា​ល​​ ក្នុង​​ករ​ណីមានអំពើល្មើសច្បា​ប់ណាមួ​យ​កើតឡើង។

ជនសង្ស័យរួមទាំង​វ​ត្ថុតា​ង ខាង​លើកា​រិយា​ល័យ​ជំនា​ញ កំពុងកសាងសំណុំរឿងបញ្ជូ​ន​ទៅ​​សា​លា ដំបូងខេត្តបា​ត់​ដំបង ចាត់ការតាមផ្លូ​វ​ច្បា​ប់៕

អត្ថបទដែលជាប់ទាក់ទង