ឃាត់ខ្លួនជនសង្ស័យវ័យក្មេង៥នាក់ បើករថយន្តចេញធាក់វាយប្លន់យកម៉ូតូ តែមិនសម្រេច ត្រូវជាប់ខ្នោះប៉ូលិស
កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានរាយការណ៍ពី ករណីលួចមានស្ថានទម្ងន់ទោស
(វាយយកម៉ូតូ) និងប្រើប្រាស់ផ្លាកលេខរថយន្តក្លែងក្លាយ ដោយនគរបាលឃាត់ខ្លួនជនសង្ស័យវ័យក្មេងចំនួន៥នាក់ ។ ដែលកើតហេតុថ្ងៃទី២ មីនា ២០២០វេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ នៅចំណុចភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងករណីខាងលើនេះមាន ជនរងគ្រោះចំនួន៣នាក់ គឺ១.ឈ្មោះវ័ន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ម្ចាស់ម៉ូតូ016 ឈ្មោះធីម ឌឿន អ្នកខ្ចីជិះ) ២.ឈ្មោះងិន ខេមរា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិករនៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួស។ ៣.ឈ្មោះឃុន ពិសី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល របួស។ ចំណែកជនសង្ស័យ៦នាក់ គឺ១.ឈ្មោះហួ សីហា ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់សាក់ និងកាត់សក់ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ជាមេខ្លោង។ ២.ឈ្មោះរុន វិរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងកាត់សក់ នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ៣.ឈ្មោះខាន់ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ៤.ឈ្មោះសេង សុបញ្ញា ភេទប្រុសអាយុ ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ៥.ឈ្មោះលន ឆៃយុត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ៦.ឈ្មោះសាត ប្រុសពៅ ហៅ កុង ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល គេចខ្លួន។ វត្ថុតាងចាប់យក៖ ១.រថយន្តម៉ាព្រូសពណ៌មាស ពាក់ផ្លាកលេខភ្នំពេញ 2T-7406 ក្បាលរថយន្តបិតស្កុតខ្មៅ។ ២.ម៉ូតូម៉ាកនិច2 (019) ពណ៌ខ្មៅពាក់ផ្លាលេខកណ្តាល 1AS-4762 លេខតួ 750356លេខម៉ាស៊ីន 750155 ជារបស់ ជនសង្ស័យ ។ ៣.ម៉ូតូម៉ាកសង់016 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1FU2304 លេខតួនិងលេខម៉ាស៊ីន9558694 ជា
របស់ជនរងគ្រោះឈ្មោះវ័ន្ត ដេវីត) ៤.ម៉ូតូម៉ាកសង់017 ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GD 3357 លេខតួនិងលេខម៉ាស៊ីន9651200 (ជារបស់ជនរងគ្រោះឈ្មោះងិន ខេមរា)។ ផលប៉ះពាល់ ៖ ជនរងគ្រោះរលាត់ដៃជើង និងម៉ូតូបែកក្បាលខាងមុខ ។
នគរបាលស្រុកអង្គស្នួល បានរៀបរាប់ពីសភាពនៃរឿងហេតុនេះថា នៅមុនពេលកើតហេតុជនរងគ្រោះ បានចេញពីក្លឹបរាំរស្មីពេជ្រនិល ពេលចេញទៅបានជួប និងជនសង្ស័យ ពេលនោះជនសង្ស័យបានធ្វើសកម្មភាព វាយយកម៉ូតូដោយគៀរផ្តួលជនរងគ្រោះ បណ្តាលឲ្យរលាត់ដៃជើង ហើយបានដេញតាមបន្ត តែយកម៉ូតូមិនបាន ទើបវាយម៉ូតូបណ្តាលបែកក្បាំង និងបែកក្បាលម៉ូតូ។
ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះខាន់ សំណាង បានសារភាពថា ខ្លួននិងបក្ខពួក បានយកដែកទីបវាយលើម៉ូតូ ឈ្មោះសាតប្រុសពៅហៅកុង ភេទប្រុស ជាអ្នកយកដីខ្សាច់ ដាក់ចូលក្នុងបេនសាំង ឯមេខ្លោងឈ្មោះហួត សីហា ជាអ្នកបើករថយន្តបញ្ជា។
ការបំភ្លឺរបស់សាក្សីឈ្មោះផាត់ សូ ណាន់ហៅគីគូ ភេទប្រុស អាយុ២៤ឆ្នាំ បានបំភ្លឺថា ខ្លួនដេកម៉ោង១២យប់ មិនទាន់ឃើញ ១ .ឈ្មោះរុនវិរៈ ២.ឈ្មោះខាន់ សំណាង ៣.ឈ្មោះសេង បញ្ញា ៤.ឈ្មោះលន់ ឆៃយុត នេះចូលដេកទេ លុះដល់ម៉ោងជិត៣ភ្លឺ ទើបឃើញចូលដេក។
តាមការបំភ្លឺរបស់សាក្សីឈ្មោះឡុង ជឹម ភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរកសិករ បានបំភ្លឺថា ខ្លនដេកមិនលក់ ស្រាប់តែឃើញម៉ូតូ៤គ្រឿង បើកយ៉ាងលឿនទៅទិសខាងកើត ភូមិត្រពាំងថ្ម ហើយឮសំំឡេងស្រែកឲ្យជួយ និងឮសំឡេងផ្ទុះអាវុធ២គ្រាប់ ទើបខ្លួន ហៅអ្នកភូមិដើរទៅមើលឃើញម៉ូតូ១គ្រឿងប្រឡាក់សុទ្ធ តែដីខ្សាច់ និងឃើញម៉ូតូត្រូវគេវាយបែក
ក្បាំង និងបែកក្បាលម៉ូតូ ហើយខ្លួនឃើញសោម៉ូតូ ក៏យកទៅឲ្យប្រធានភូមិ ។
ករណីនេះសមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី ៕