ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនអនុញ្ញាតឲ្យ ជនជាតិជនជាតិម៉ាឡេស៊ី សញ្ជាតិ សិង្ហបុរីម្នាក់ជាគ្រូហុងស៊ុយ ចូលកម្ពុជា ក្រោយពី ប្រមាថរបាំព្រះរាជទ្រព្យ

64

ភ្នំពេញ៖ ជាមួយនឹងប្រតិកម្មយ៉ាងខ្លាំងៗចំពោះជនជាតិម៉ាឡេស៊ី ដែលប្រមាថចំពោះរបាំព្រះរាជទ្រព្យរបស់ជាតិខ្មែរនេះសម្តេចតេជោ ហ៊ុន សែន បាន បញ្ជាទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ហាមជនបរទេសរូបនេះ កុំឱ្យចូលក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ
សម្តេចតេជោ ហ៊ុន សែន បានថ្លែង ថា ក្នុងឋានៈខ្ញុំជាប្រមុខ នៃរាជរដ្ឋាភិបាល មិនអាចទទួលយកបានទេនូវការធ្វើឱ្យអាប់ឱននូវមរតកដូនតាដែលបានបន្សល់ទុក ហើយជាពិសេស គឺរបាំព្រះរាជទ្រព្យ ដែលសូម្បីតែអង្គព្រះមហាក្សត្ររបស់យើង ក៏មិនដែលបានឃើញថា របាំព្រះរាជទ្រព្យ ត្រូវសម្តែងនៅពីក្រោយមនុស្សនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញ របាំទាំងអស់ត្រូវបានបែរមុខឆ្ពោះ ទៅរកព្រះភ័ក្ត្ររបស់ព្រះមហាក្សត្រ ឬក៏ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទៅវិញទេ អ្វីដែលធ្ងន់ធ្ងរជានោះមនុស្សម្នាក់នេះ ដែលជាជនជាតិម៉ាឡេ ទើបនឹងចូលសញ្ជាតិសឹង្ហកាព័រ បានបន្តុះបង្អាប់វាយប្រហារ ព្រះបរមរាជវាំងយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន ដែលថ្ងៃនេះ ខ្ញុំបានចាត់វិធានការចំពោះមន្ត្រីដែលបានចូលទៅ Comment នៅក្នុង Facebook ថ្ងៃនេះខ្ញុំបានដាក់បទបញ្ជាឱ្យ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហាមឃាត់បុគ្គលរូបនេះ មិនឱ្យជាន់ទឹកដីកម្ពុជាតទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើជនជាតិម៉ាឡេស៊ី ដែលទើបទទួលបានសញ្ជាតិសិង្ហបុរីរូបនេះ ធ្វើការសុំទោសចំពោះព្រះរាជវង្សានុវង្ស និងរាជរដ្ឋាភិបាល ក្នុងនាមរាជរដ្ឋាភិបាល សម្តេចអាចនឹងបើកឱកាសដល់ បុគ្គលរូបនេះចូលមកប្រទេសកម្ពុជាវិញ។ ជនជាតិម៉ាឡេស៊ីរូបនេះ គ្រាន់តែជាគ្រូហុងស៊ុយ ហេតុអ្វីទៅបានជាត្រូវយកសិល្បៈបុរាណខ្មែរ យកទៅធ្វើពិធីបួងសួង ហើយគ្រូហុងស៊ុយនេះ នៅពីមុខសិល្បៈជាតិរបស់ខ្មែរទៅវិញ ហើយការសម្តែងរបាំព្រះរាជទ្រព្យនៅប្រទេសសិង្ហបុរី នាថ្មីៗនេះ គឺខុសនឹងរបាំប្រពៃណីខ្មែរ។ របាំព្រះរាជទ្រព្យជារបស់ជាតិខ្មែរទាំងមូល ដូច្នេះត្រូវរកឱ្យឃើញបើទោះបីអ្នកដែលនាំរបាំព្រះរាជទ្រព្យ ទៅសម្តែងនៅសិង្ហបុរី ជាព្រះរាជវង្សានុវង្ស ក៏ត្រូវតែយាងព្រះរាជវង្សានុវង្សនោះឱ្យក្រសួងវប្បធម៌ ដើម្បីឱ្យក្រសួងធ្វើការណែនាំ ហើយមិនអាចតាំងខ្លួនជាព្រះរាជវង្សានុវង្ស នាំរបាំងសិល្បៈខ្មែរទៅបំផ្លាញនោះទេ សិល្បៈរបស់យើង គឺជារបស់ប្រជាជាតិកម្ពុជា មិនមែនជារបស់សែរាជវង្សអង្គណាមួយនោះទេ ហើយអង្គព្រះមហាក្សត្រ ទ្រង់មិនដែលទុករបាំណាមួយជារបស់ទ្រង់ផ្តាច់មុខនោះដែរ។

បើតាម សម្តេចតេជោ ហ៊ុន សែន នេះមិនមែនជម្លោះរវាងកម្ពុជា និងសិង្ហបុរីនោះទេ តែជាជម្លោះជាមួយជនជាតិម៉ាឡេស៊ី សញ្ជាតិសិង្ហបុរីម្នាក់នេះ ដែលប្រមាថចំពោះកម្ពុជា ហើយបានរួមគំនិតជាមួយបុគ្គលខ្មែរមួយចំនួន រាប់ទាំងបុគ្គលម្នាក់ជាជំនួយការរដ្ឋមន្រ្តីប្រតិភូនាយករដ្ឋមន្រ្តី ដែលសម្តេចចេញអនុក្រឹត្យដកចេញពីតំណែងផងដែរ។

 

អត្ថបទដែលជាប់ទាក់ទង