ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីបើកកិច្ចប្រជុំ ដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាពក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុបដែលនឹងប្រព្រឹត្តិទៅនាពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ

79
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង
ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៤ ខែមិនាឆ្នាំ២០២០ នេះបាន កោះអញ្ជើញអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតមកប្រជុំ ដើម្បីមានវិធានការ លើការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីកិច្ចប្រជុំអាស៊ី អឺរ៉ុបដែលកិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ ដោយមានការចូលរួមមកពី៥២ប្រទេសមកពីបណ្តាលប្រទេសនៅអាស៊ីនិងអឺរ៉ុប។
  លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញនៅក្នុងកិច្ចប្រជុំនោះបានបង្ហាញពីផែនការនៃការរៀបចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីនៃកិច្ចប្រជុំអាស៊ី អឺរ៉ុបនេះ ដោយលោកបានបញ្ជាក់ថាកិច្ចប្រជុំអាស៊ី អឺរ៉ុបនេះ នឹងធ្វើឡើងនៅថ្ងៃទី១៦និងទី ១៧ខែវិច្ឆិកាឆ្នាំ២០២០ ដោយធ្វើឡើងនៅ អាគារពិពណ៌ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយ
មានប្រតិភូចំនួន៥២ប្រទេសមកចូលរួម មានទាំងនាយករដ្ឋមន្ត្រីនិងប្រមុខរដ្ឋនៃបណ្តាលប្រទេសទាំងនោះ ហើយ ក្រុមប្រតិភូនឹងត្រូវសម្រាកនៅតាមបណ្ដាលសណ្ឋាគារធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ ដែល មានចំនួនរហូតដល់២០ សណ្ឋាគារ ដែលយើងត្រូវតែរៀបចំនូវសន្តិសុខ សុវត្ថិភាពជូនពួកគាត់ ។
   ក្នុងកិច្ចប្រជុំនោះដែរ លោកមានចាន់ យ៉ាដាក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលយើងត្រូវ
គិតគូរ ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងកិច្ចប្រជុំអាស៊ីអឺរ៉ុបឈានមកដល់ ដោយយើងបានគិតទាំងពីរការប្រមូលផ្ដុំ ការបំពុលនៅព័ត៌មានក្លែងក្លាយ ការបង្កអោយមានភេរវកម្មជាដើម។នេះជាបញ្ហាមួយដែលយើងក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញត្រូវតែយកចិត្តទុកដាក់និងបង្ការទុកជាមុន។
  ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនគណៈប្រតិភូគឺជាកាតព្វកិច្ចរបស់អាជ្ញាធររាជធានីភ្នំពេញ ខណៈដែលកិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ  ហើយកម្លាំងដែលបានការពារក្នុងកិច្ចប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញក៏បានត្រៀមរួចរាល់ហើយដែរ។
  លោក មាន ចាន់យ៉ាដា ក៏បានបញ្ជាក់ទៀតថា មុននៃកិច្ចប្រជុំនេះក៏មានកម្មវិធីអាស៊ីដេផងដែរ ដែលក្នុងនាមអាជ្ញាធរត្រូវតែរៀបចំទាំងសន្តិសុខទាំងសុវត្ថិភាពជាមួយនឹងសណ្ដាប់ធ្នាប់សាធារណៈ។
  លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះ បានឯកភាពទាំងស្រុងចំពោះផែនការនៃការរៀបចំសុវត្ថិភាពសន្តិសុខជូនគណៈប្រតិភូក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុប ខាងលើនេះបន្ថែមលើនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អ ពិសេសជាងនេះទៀត គឺការរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យបានស្អាតល្អ ដោយសារថានេះគឺជាមុខមាត់ដ៏ធំធេងមួយសម្រាប់រាជធានីភ្នំពេញ ខណៈដែរប្រតិភូ គេមកស្នាក់នៅនិងដើរកំសាន្តនៅក្នុងរាជធានីភ្នំពេញរបស់យើង។
  លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមានការបែងចែកនៅការងារឲ្យបានល្អប្រសើរ ជាមួយនិងការទទួលខុសត្រូវខ្ពស់។
  ពាក់ព័ន្ធនឹងបញ្ហាទាំងប៉ុន្មានខាងលើនេះ ការធ្វើឱ្យបាត់បង់នូវសណ្ដាប់ផងតាមដងទន្លេ ក៏ជាបញ្ហាមួយដែលត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនោះដែរ ដោយបែរត្រី ទូក កាណូតស្នាក់នៅមួយចំនួន បានចតអនាធិបតេយ្យនៅតាមដងទន្លេសាប។ ជុំវិញបញ្ហានេះលោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យសំអាតនិងរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេអោយបានស្អាត
ដោយ ត្រូវបង្កើតក្រុមការងារ មានទាំងអាជ្ញាធរ កម្លាំងប៉ូលីស ប៉េអ៊ឹម យកបែរត្រី ទូក និងកាណូតទាំងនេះចេញ ដោយអនុវត្តអោយបានសម្រេចរួចរាល់ក្នុងរយៈពេល៣ខែ ដែលមាននៅក្នុងខណ្ឌព្រែកព្នៅ ឬស្សីកែវនិងខណ្ឌជ្រោយចង្វា ៕
អត្ថបទដែលជាប់ទាក់ទង