ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានបុកឡាន បាត់បង់ជីវិតមនុស្សម្នាក់ នៅកៀនស្វាយ

60

 

កណ្ដាល៖ ក្រុមសមត្ថកិច្ចប៉ូលិសកៀនស្វាយបានអោយដឹងថានារីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបន្ទាប់ពីដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យខណៈពេលនារីរងគ្រោះគាត់បើករឡានម៉ាកលុច្សស៉ីស RX300 ក្នុងល្បឿនលឿនរួចជ្រុលចង្កូតទៅបុកចំពីមុខឡានដឹកទំនិញធន់ធំ១គ្រឿងចំពីមុខពេញទំហឹងកាលពីម៉ោងជិត១០យប់នាថ្ងៃទី៣ខែមិនាឆ្នាំ២០២០នេះនៅលើកំណាត់ផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៩- ៥០ចំណុចឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នារីរងគ្រោះឈ្មោះតាក់ រតនាអាយុ២៣ឆ្នាំ ទីលំនៅភូមិសែនសុខទី១ សង្កាត់ ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។បើកបរឡានម៉ាក LEXUS RX 300 ព៌ណប្រផេះ ពាក់ស្លាក លេខភ្នំពេញ 2AT 4843 បុកគ្នាជាមួយឡានម៉ាកHYUNDAI ព៌ណស ប្រភេទដឹកទំនិញធុនធំ ពាក់ស្លាកលេខ បាត់ដំបង 3A-1870 បើកបរដោយឈ្មោះកុយ ធា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកន្ទួតប្រ៉ោង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ក្រុមសមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះគេឃើញនារីរងគ្រោះគាត់បើកបររថយន្តLEXUS RX 300 តែម្នាក់ឯងក្នុងល្បឿនលឿនទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ ចំណែករថយន្តដឹកទំនិញធន់ធំបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ពោលគឺទិសដៅផ្ទុយគ្នា ។ ហើយពេលបើកមកដល់ចំនុចកើតហេតុខាងលើនេះអ្នកបើកបរថយន្តLEXUS បើកប្រជែងអ្នកជិះម៉ូតូដែល នៅពីមុខ ហើយចូលទៅចំណែកផ្លូវម្ខាង ទៀតបណ្តាលអោយបុកគ្នាជាមួយរថយន្តដឹកទំនិញចំពីមុខពេញទំហឹងតែម្តងទៅ ។ ក្រោយកើតហេតុប្រជាជនគាត់បាននាំគ្នាគាស់ទ្វាររថយន្តដើម្បីសង្គ្រោះអ្នកបើកបរដឹកទៅកាន់មន្ទីពេទ្យ តែជាអកុសលពេលទៅដល់មន្ទីពេទ្យនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ចំណែកអ្នកបើកបររថយន្តដឹកទំនិញគេចខ្លួនបាត់មុនពេលក្រុមសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនោះ។
ដោយឡែកនៅយប់ដដែលនោះតែខុសម៉ោងខុសថ្ងៃគ្នាដោយមានមួយករណីទៀតកើតឡើងកាលពីម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ នៅខាងលិចផ្សារគគីរ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល រាងរថយន្តម៉ាកLEXUS RX 300 ពណ៍ស្ក បុកគ្នាជាមួយរថយន្តសណ្តោង រ៉ឺម៉ក​​សម្រាប់ដឹកកុងតឺន័រ បណ្តាលអោយរថយន្តLEXUS RX 300 ខ្ទេចមួយចំហៀងខាងឆ្វេងផ្ទុះពោងសុវត្ថិភាព តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែខូចខាតតែមធ្យោបាយធ្វើដំណើរប៉ុណ្ណោះ ។
បច្ចុប្បន្នរថយន្តទាំង៤គ្រឿងត្រូវក្រុមសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ចំណែកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ។
ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តម៉ាកLEXUS RX300 ឈ្មោះតាក់ រតនា បើកបរ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើករំលោភចូលទៅចំណែកផ្លូវ នៃយានយន្ត ដែលបើកមកពីទិសដៅផ្ទុយ ៕

អត្ថបទដែលជាប់ទាក់ទង