ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ គាំទ្រ ប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ សម្រាប់ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០នេះ

71

 

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានគាំទ្រ
ប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សម ភាពយេនឌ័រ សម្រាប់ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលក្រសួងកិច្ចការនារី កំពុងបញ្ជ្រាប់ យេនឌ័រ ទៅតាមបណ្ដាសន្ថាប័ននានា ជាពិសេស ក្នុងឱកាសទិវាអន្ដរជាតិនារី៨មីនា។ លោកជំទាវកិត្ដិសង្គ ហបណ្ឌិត បានគាំទ្របែបនេះ ក្នុងឱកាស លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមន្ត្រីរាជ ការក្រោមឱវាទ អញ្ជើញចូលជួបសំដែងការគួរសម ក្នុងឱកាសអបអរ សាទរខួបលើកទី១០៩ នៃទិវាអន្តរ ជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ មានសន្តិភាពមានការ លើកកម្ពស់សមភាពយេនឌ័រ ព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅជូនចំពោះ លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលបានជ្រើសរើសប្រធានបទឆ្នាំនេះ គឺស្របទៅ នឹងនយោបាយរបស់សម្តេចតេជោបានដាក់ចេញ គឺ អរគុណសន្តិភាព ។ លោកជំទាវក៏បានផ្តាំផ្ញើរដល់ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកិច្ចការនារីត្រូវរួមសហការគ្នា សាមគ្គីគ្នា ក្នុងការជំរុញលើកកម្ពស់ស្ត្រីឲ្យបានស្មើរភាពជាមួយនឹងបុរស ដើម្បីរួមគ្នាសម្រេចឲ្យបាននូវផែនការដែលក្រសួងកិច្ចការនារីបានដាក់ ចេញ ក៏ដូចជាសម្រេចឲ្យបាននូវភារកិច្ច ដែលរាជ រដ្ឋាភិបាលបានប្រគល់ជូន ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង