ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ា ត្រូវប្រកាសតែងតាំងជាអភិបាលរងខេត្តកណ្ដាលបន្ទាប់ពីបានទៅធ្វើជាអភិបាលរងខេត្តក្រចេះជាង២ខែ

52

 

ភ្នំពេញ៖លោក នុត ពុធដារ៉ា ត្រូវប្រកាសតែងតាំងជាអភិបាលរងខេត្តកណ្ដាលបន្ទាប់ពីបានទៅធ្វើជាអភិបាលរងខេត្តក្រចេះបានជាង២ខែរួចមកដែលពិធីតែងតាំងនេះធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅសាលាខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី៤មីនានេះនៅសាលប្រជុំសាលាខេត្តកណ្ដាល។ការតែងតាំលោក នុត ពុធដារ៉ា ធ្វើជាអភិបាលរងខេត្តកណ្ដាលនាពេលនេះគឺទៅជំនួសកន្លែងលោកគង់ សោភ័ណ្ឌដែលបានតែងតាំងជាអភិបាលខេត្តកណ្ដាលថ្មីជំនួសលោកម៉ៅ ភិរុណដែលត្រូវចូលនិវត្តន៍។
លោកនុត ពុធាដារ៉ា ដែលគេដឹងថាលោកជាសមាជិកក្រុម២២រហ័នាមP១០ដែលគេហៅកាត់ថាក្រុមPៗជាមន្ត្រីបន្តវេណរបស់សម្ដេចតេជោហ៊ុន សែនដែលមកដល់ពេលនេះមានមន្ត្រីចេញពីក្រុមPនេះធ្វើជារដ្ឋលេខាធិការក្រសួងមួយចំនួននិងជាអនុរដ្ឋលេខាធិការជាអភិបាលរាជធានីភ្នំពេញ អភិបាលខេត្តព្រះសីហានុ ជាអភិបាលរងខេត្តពោធិសាត់ ។ល។ចំណែកលោកនុត ពុធាដារ៉ា វិញប្រែក្លាយពីក្រុមPឬហៅថាជាខ្សែប្រយុទ្ធម្នាក់ដែររបស់សម្ដេចតេជោដែរនោះធ្លាប់បានធ្វើជាអភិបាលខណ្ឌដង្កោ៨ឆ្នាំនៅរាជធានីភ្នំពេញក្រោយមកត្រូវតែងតាំងជាអភិបាលរងខេត្តក្រចេះឥឡូវនេះតែងតាំងជាអភិបាលរងខេត្តកណ្ដាលតាមរយៈស្នាដៃនិងការងារដឹកនាំបម្រើប្រជាពលរដ្ឋបានល្អនិងទាន់ពេលវេលាតាមអនុសាសន៍របស់សម្ដេចតេជោ។
សម្រាប់ប្រវត្តិចូលបម្រើការងាររបស់លោក នុត ពុធដារ៉ា បច្ចុប្បន្នឋានន្តរសក្ដិ ឧត្តមមន្ត្រីថ្នាក់លេខ២ ជាមន្ត្រីរាជការមួយរូប ដែលបានចូលបម្រើការងារតាំងពីឆ្នាំ១៩៩២ ជាមន្ត្រីនគរបាលជាតិបន្ទាប់មកជាមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីបន្តជាមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងបានកាន់តំណែងជាបន្តបន្ទាប់ ជាអនុប្រធានការិយាល័យ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន និងជាអគ្គនាយករងរដ្ឋបាលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅឆ្នាំ២០០៥ លោកត្រូវបានផ្ទេរមកបំរើការងារជាអភិបាលរងខណ្ឌឬស្សីកែវ,នៅឆ្នាំ២០១២ លោកត្រូវបានតែងតាំងឲ្យកាន់តំណែងចំនួនពីរអណត្តិជាអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្រោយចប់អាណត្តិអភិបាលខណ្ឌ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោកត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ហើយបច្ចុប្បន្នត្រូវបានផ្ទេរភារកិច្ច អភិបាលខេត្តកណ្តាល ហើយបច្ចុប្បន្ន លោកក៏ជាជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រីផងដែរ។
មកដល់ពេលនេះអ្វីដែលគេនៅចងចាំមិនភ្លេចអំពីការខិតខំប្រឹងប្រែង និងស្នាដៃរបស់លោក នុត ពុធដារ៉ា កាលនៅជាអភិបាលខណ្ឌដង្កោ គឺលោកតែបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាប់ជាប្រចាំ និងបានដោះស្រាយបញ្ហា សំណើ សំណូមពរ និងបំពេញតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោបានទាន់ពេលវេលា ហើយចំពោះលទ្ធផលការបោះឆ្នោតកន្លងមក ទាំងថ្នាក់ជាតិ និងថ្នាក់សង្កាត់គណបក្សប្រជាជនកម្ពុជា នៅខណ្ឌដង្កោ ក៏តែងទទួលបានជោគជ័យនៅរាល់ការបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង