ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើនការយកចិត្តទុកដាក់ ការងារ សណ្ដាប់ធ្នាប់និងអនាម័យបរិស្ថានបាញ់ទឹកលាងសម្អាតផ្លូវ,របាំងថ្មចែកទ្រូងផ្លូវ

290

 

ភ្នំពេញៈកាលពីរសៀលថ្ងៃទី០៤ខែមីនាឆ្នាំ២០២០នេះ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានដឹកនាំកម្លាំងចម្រុះដោយបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្មផុលផុសក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់តាមដងផ្លូវអោយមានរបៀបរៀបរយល្អប្រសើរនិងបោសសម្អាតធ្វើអនាម័យបរិស្ថាននិងបាញ់ទឹកលាងសម្អាតផ្លូវ,របាំងថ្មចែកទ្រូងផ្លូវនៅតាមបណ្ដាដងផ្លូវនានាជាច្រើនខ្សែនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
លោក អភិបាលខណ្ឌបឹងកេងកងធឹម សំអានបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាចំពោះការងារចុះរៀបចំសណ្ដាប់ធ្នាប់និងធ្វើអនាម័យ បរិស្ថានដោយបោសផ្លូវ បាញ់ទឹកលាងសម្អាតផ្លូវនៅតាមដងផ្លូវនិមួយៗក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនេះគឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងជាការលើកកម្ពស់នូវកិត្តិយសមុខមាត់ខណ្ឌបឹងកេងកងទាំងមូលផងដែរដោយមិនត្រូវមើលរំលងឡើយហើយការងារនេះមហាជនទូទៅដែលគាត់ធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកងគឺពួកគាត់ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងមកលើការងារនេះពេលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនានានេះនាព្រឹកព្រលឹមនិងពេលល្ងាចនិងកាត់បន្ថយភាពអាណាធិបតេយ្យតាមដងផ្លូវនិងធ្វើអោយមានអនាម័យបរិស្ថានល្អព្រមទាំងសោភ័ណ្ឌភាពតាមដងផ្លូវក្នុងរាជធានីភ្នំពេញផងដែរ។ដូចនេះដើម្បីអោយសណ្ដាប់ធ្នាប់តាមដងផ្លូវនិងចរាចរណ៍អោយកាន់តែល្អប្រសើរសូមបងប្អូនប្រជាជនទូទៅដែលធ្វើដំណើរចេញចូលមកកាន់ទីក្រុងភ្នំពេញដើម្បីបម្រើការងារតាមអង្គភាពនៅតាមក្រសួងមន្ទីរឬតាមបណ្ដាក្រុមហ៊ុនសហគ្រាសឯកជននានានិងរកទិញទំនិញតាមទីផ្សារនោះហើយជាពិសេសបងប្អូនអាជីវករលក់ដូរអីវ៉ាន់តាមមុខផ្ទះពួកគាត់និមួយៗនោះនៅតាមដងផ្លូវនេះសូមចូលរួមអនុវត្តន៍អោយបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរខណ្ឌបឹងកេងកងដើម្បីមុខមាត់កិត្តិយសខណ្ឌបឹងកេងកង។ហើយការងារនេះអាជ្ញាធរខណ្ឌបឹងកេងកងនិងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃអោយដូចភ្លៀងរលឹមតួយ៉ាងដូចនៅរសៀលថ្ងៃនេះអីចឹង។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងទៀតថាចង់បានអនាម័យ និង បរិស្ថានល្អប្រសើរនៅក្នុងមូលដ្ឋានភូមិសង្កាត់ខណ្ឌយើងនិមួយៗនោះហើយបងប្អូនមានសុខភាព ល្អនិងទីក្រុងមានផាសុខភាព សោភ័ណ្ឌភាពនោះដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាននិង បងប្អូនប្រជាជនទូទៅរួមដៃគ្នាសហការណ៍គ្នាជាមួយគ្នាយ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានយើងមានភាពល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង