ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះរដ្ឋបាលនៅតំបន់ទីលានចាក់សំរាមចាស់

93

 

ភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក្នុងនោះដែរលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណ្ឌមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះរដ្ឋបាល បង្ក្រាបបទល្មើសគ្រឿងញៀន និង អ្នកចែកចាយគ្រឿងញៀន និងរួមទាំង អ្នកផ្ទុកនូវសារធាតុញៀន ត្រង់ចំណុច ទីលានចាក់សំរាមចាស់ស្ទឹងមានជ័យ ក្នុងភូមិព្រែកទាល់ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកំលាំងចូលរួមសរុប ១០២ នាក់ ។

ក្នុងនោះកំលាំងអធិការនគរបាលខណ្ឌ- ប៉ុស្តិ៍ ចំនួន ៣០នាក់, កំលាំងមូលដ្ឋានកងរាជអវុធហត្ថមូលខណ្ឌមានជ័យ ចំនួន ១៥នាក់, កំលាំងសណ្តាប់ធ្នាប់ខណ្ឌ- សង្កាត់ ៥៧នាក់ ។ ដោយមានការចូលរួមពី- លោកអធិការង តំណាងអធិការមានជ័យ ។ លោក មេបញ្ជាការរងអាវុធហត្ថខណ្ឌ ។ លោក សេង ស៊ីវ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ តំណាងលោក ចៅសង្កាត់ស្ទឹងមានជ័យទី ២ ។ លោក ណេង សាមឿន មេប៉ុស្តិ៍ស្ទឹងមានជ័យទី ២ ។ -លោក ហេង វ៉េងហួត អនុប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបែងចែកកំលាំង ជា ៥ គោលដៅសំខាន់ៗ ហើយក្នុងប្រតិបត្តិការនោះដែរ ក៍ឈានទៅដល់ការរុះរើខ្ទមសងលើទីលានចាក់សំរាម ចំនួន ៤ខ្ទមតូចៗ រួមទាំង ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ដែលបានប្រើប្រាស់នូវសារធាតុញៀន បញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ២ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង