ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លិខិតប្រញាប់ណាស់របស់ក្រសួងការបរទេសបញ្ជាក់ថា បុរសជនជាតិជប៉ុនម្នាក់ផ្ទុកវីរុសខូវីដ 19 ក្រោយចាកចេញពីកម្ពុជា

107

 

ភ្នំពេញ៖

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រជប៉ុនបានចេញលិខិតប្រញាប់ណាស់មួយច្បាប់ដោយគោរពជូនលោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិករណីបុរសជនជាតិជប៉ុនម្នាក់ផ្ទុកវីរុសខូវីដ 19។

ក្នុងលិខិតប្រញាប់ណាស់នេះបានបញ្ជាក់ថា នៅថ្ងៃព្រឹកថ្ងៃទី 4 ខែមីនាឆ្នាំ 2020 បុរសជនជាតិជប៉ុនម្នាក់មានអាយុជាង 40 ឆ្នាំត្រូវបានរកឃើញថាមានផ្ទុកវីរុសខូវីដ19 ពេលមកដល់អាកាសយានដ្ឋាន Chubu ទីក្រុងNagoya  ប្រទេសជប៉ុននៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្ត្រីចត្តាឡីស័ក ដោយសារគាត់ពិបាកដកដង្ហើម។ បុរសនេះបានធ្វើដំណើរទៅប្រទេសកម្ពុជានៅថ្ងៃទី 16 ខែកុម្ភៈឆ្នាំ 2020 ឆ្លងកាត់វៀតណាម ហើយបានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី 21 ខែកុម្ភៈ។ គាត់បញ្ជាក់ថាមិនសូវស្រួលខ្លួននៅថ្ងៃទី 21 ខែកុម្ភៈ។ គាត់បញ្ជាក់ថាគាត់បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី 28 ខែកុម្ភៈ ហើយនៅថ្ងៃទី 3 ខែមីនាបានទៅពេទ្យមួយនៅស្រុកខ្មែរដោយមិនបញ្ជាក់ឈ្មោះ និងក៏មិនបានបញ្ជាក់ពីរោគសញ្ញានោះដែរ។ 

បុរសនេះបានចាកចេញពីអាកាសយានដ្ឋានសៀមរាបនៅម៉ោង 20 និង 57 នាទីថ្ងៃទី 3 ខែមីនាឆ្នាំ 2020 តាមជើងយន្តហោះ VNB14 កៅអី 33D ទៅអាកាសយានដ្ឋានTan Son Nhat ទីក្រុងហូជីមិញរួចប្ដូរជើងហោះហើរ VN340 កៅអី 2Cមកទីក្រុង Nagoya។

មនុស្ស 51នាក់រួមទាំងបុគ្គលិកបម្រើលើយន្តហោះដែលធ្វើដំណើរមកពីសៀមរាបជាមួយបុរសនេះត្រូវបានដាក់ឱ្យសុទ្ធដោយឡែកនៅទីក្រុងហូជីមិញ។

ជប៉ុន​រក​ឃើញ​ករណី​កូរ៉ូណា​វីរុស​លើ​ជនជាតិ​ជប៉ុន​មា្នក់ ដែល​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ខេត្ត​សៀមរាប  ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​វៀតណាម កាល​ពី​ថ្ងៃទី៤ ខែ​មីនា​។ ចំពោះ​ករណី​នេះ​ក្រសួង​សុខាភិបាល​គ្រោង​នឹង​បញ្ជាក់​បន្ថែម​នៅ​រសៀល​នេះ ប៉ុន្តែ​រដ្ឋ​បាល​ខេត្ត​សៀមរាប​អះអាង​នៅ​ថ្ងៃ​នេះ​ថា​ ប្រទេស​ជប៉ុន​មិន​ទាន់​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​នូវ​ឡើយ​ទេ ចំពោះ​ករណី​នេះ​។

អ្នក​ដំណើរ​ជន​ជាតិ​ជប៉ុន ដែល​ត្រូវ​បាន​លាក់​អត្តសញ្ញាណ​រូប​នេះ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​វៀតណាម កាល​ពីថ្ងៃ​អង្គារ ទី៣ មីនា ពី​ក្រុង​សៀមរាប​ប្រទេស​កម្ពុជា ទៅ​ក្រុង​ហូជីមីញ​ប្រទេស​វៀតណាម ដើម្បី​បន្ត​ដំណើរ​តាម​ជើង​យន្ត​ហោះ​ដដែល​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VN Express កាល​ពី​យប់​ថ្ងៃទី៤ ខែ​មីនា​។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​ដំណើរ​ដល់​ព្រលាន​យន្ត​ហោះ Nagoya របស់​ជប៉ុន បុរស​រូបនេះ​បាន​បង្ហាញ​រោគសញ្ញា ហើយ​ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរពេទ្យ ក្រោយ​មក​ក៏​ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​រក​ឃើញ​មាន​ជំងឺ​ខូវីដ១៩៕ 

អត្ថបទដែលជាប់ទាក់ទង