ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងស្រីម្នាក់ដួលសន្លប់ នៅធនាគារកាណាឌីយ៉ាមិនមានជំងឺកូរ៉ូណា ដូច បណ្ដាញសង្គមផ្សព្វផ្សាយនោះទេ

90

 

ភ្នំពេញ៖

បណ្ដាញសារព័ត៌មានបានផ្សព្វផ្សាយថា មានមនុស្សស្រីម្នាក់បានដួលស្លាប់មួយទៀតហើយ ដោយសារជំងឺកូរ៉ូណា កូវីដ19 នៅធនាគារកាណាឌីយ៉ារាជធានីភ្នំពេញ នៅថ្ងៃទី 5 មីនាឆ្នាំ ២០២០។ ប៉ុន្តែទោះជាយ៉ាងណាករណីនេះត្រូវបានអ្នកនាំពាក្យរដ្ឋ បាលរាជធានីភ្នំពេញ បញ្ជាក់ថាករណីប្អូនស្រ្តីម្នាក់នេះមិនបានស្លាប់នោះទេគឺបានរងរបួសបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត ហើយក៏មិនមានករណីជំងឺកូរ៉ូណានោះដែរ។

ប្អូនស្រី​ សំ សុវណ្ណចរិយា ជាបុគ្គលិក​បម្រើការងារនៅធនាគារកាណាឌីយ៉ា បាន​ដួលសន្លប់នៅក្នុងបន្ទប់ទឹកនៃអគារកាណាឌីយ៉ា​ នៅព្រឹក​ថ្ងៃទី​ ៥​ ខែ​ មីនា ឆ្នាំ​ ២០២០​ នេះ​ មិនស្លាប់​ទេ​ ពេលពេលនេះប្អូនស្រីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ 

លោក​ មាស​ ម៉េតភក្តី​ អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​ បានអោយដឹងថា​ ប្អូនស្រី​ សំ​ សុវណ្ណ​ចរិយា​ មានជម្ងឺខ្យល់គរ​ មិនមានវីរ៉ុសកូរ៉ូណា​ Covid-19 និង​ មិនស្លាប់​ ដូចការផ្សាយរបស់​ ហ្វេសប៊ុក​ និង​ ព័ត៌មាន​មួយចំនួន​នោះទេ​ ៕

អត្ថបទដែលជាប់ទាក់ទង