ប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅលើរ៉ឺម៉ក នៅសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង
ភ្នំពេញ ៖ប្រជាជនគាត់បានប្រទះឃើញបុរសម្នាក់វ័យប្រហែលជា៤០ឆ្នាំបានដេកស្លាប់លើរ៉ឺម៉ករើសអេតចាយកាលពីម៉ោងជិត១០ព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ២០២០ នេះស្ថិតនៅតាមបណ្ដោយផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ចំពោះសពមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។
បើតាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានឲ្យដឹងថា មុនពេលកើតហេតុដោយមានការរាយការណ៍ពីប្រជាជនមកថាមានបុរសម្នាក់គសត់បានដេកស្លាប់នៅក្នុងរ៉ឺម៉ករើសអេតចាយពេលនោះកម្លាំងនគរបាលប៉ុស្តិ៍បានចុះមកដល់ទីតាំងកន្លែងកើតហេតុក៏ប្រទះឃើញសពនោះបានដេកស្លាប់ពិតប្រាកដមែននិងបានរាយការណ៍ទៅខាងទៅជំនាញកោសល្យវិច័្ចយខណ្ឌដើម្បីចុះមកពិនិត្យ
ពេលនោះសមត្ថកិច្ចជំនាញកោសល្យវិច័្ចយខណ្ឌុបានសហការជាមួយខាងជំនាញកោសល្យវិច័្ចយស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យទើបដឹងថាបុរសខាងលើស្លាប់ដោយសារតែមានជំងឺប្រចាំកាយ
ក្រោយមកលោកមេប៉ុស្តិ៍សហការជាមួយលោកចៅសង្កាត់បានហើយរថយន្តដឹកសពយកទៅបូជានៅវត្តឫស្សីសាញ់ដោយសារតែជនរងគ្រោះគឺអត់មានអត្តសញ្ញាណនិងសាច់ញាតិនោះទេ៕
