ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីតាំងម៉ាស្សាKing Sora Massage បង្កប់សេវាផ្លូវភេទនៅខណ្ឌបឹងកេងកង

120

(ភ្នំពេញ)កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី០៥ខែមីនាឆ្នាំ២០២០នេះបានចុះបង្ក្រាបទីតាំងម៉ាស្សាKing Sora Massage បង្កប់សេវាផ្លូវភេទនៅតាមបណ្ដោយផ្លូវ៣៥០ក្នុងសង្កាត់បឹងកេងកងទី៣ខណ្ឌបឹងកេងកង។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃបានរំដោះនារីប្រមាណ១០នាក់សុទ្ធតែជនជាតិវៀតណាមដែលកំពុងបម្រើការនៅទីតាំងហាងម៉ាស្សានេះ។មនុស្សទាំងអស់នោះត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំណែនាំ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការតាមនីតិវិធីដើម្បីឈានទៅចាត់ការម្ចាស់ទីតាំងខាងលើ៕

អត្ថបទដែលជាប់ទាក់ទង