ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មកសុំច្បាប់​សាងស​ង់បើក ភោជនីយដ្ឋាននិងលា​ង​រថ​យន្ដ ពេលសង់ហើយបើកហាងឡាក់គី បង្កកកស្ទះចរាចរណ៍

59

 

ភ្នំពេញ៖ អភិបាលខណ្ឌជ្រោយចង្វា បានបញ្ជាក់ថា ម្ចាស់ហាងឡាក់គីមួយកន្លែង កាលពីដំបូងឡើយ មកសុំច្បាប់​សាងស​ង់បើក ភោជនីយដ្ឋាននិងលា​ង​រថ​យន្ដ ពេលសង់ហើយបើកហាងឡាក់គី ដែល​មិនមានចំណតរថយន្ត​ត្រឹ​មត្រូ​វ ដោយយកចិញ្ចើមរង្វង់មូលធ្វើចំ​ណ​តធ្វើឲ្យកកស្ទះ រង្វង់មូលព្រហ្មមុខបួន។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានសរសេរសារលើហ្វេសប៊ុកផ្លូវការ Khliang Huot នៅថ្ងៃទី៥ខែមីនានេះថា
“សុំច្បាប់សាងសង់បើក ភោជនីយដ្ឋាននិងលាងរថ​យ​ន្ដ ពេលសង់ហើយបើកហាងឡាក់​គី​ ដែលមិនមានចំណតរថយន្តត្រឹមត្រូ​វ​ ដោយយកចិញ្ចើមរង្វង់មូ​ល​ធ្វើ​ចំណតធ្វើឲ្យកកស្ទះ រង្វង់មូលព្រហ្មមុខ​បួន មានតួនាទីសំខា​ន់​សម្រាប់លំហូរ យានយន្តគ្រប់ប្រភេ​ទ ចូលមកខណ្ឌជ្រោយច​ង្វា​ ដូច្នេះសុំការយោគយល់​ ដល់ម្ចាស់ហាងឡាក់គីផង​ អរគុណដល់ក្រុមហ៊ុន​ឡា​ក់គី ដែលផ្ដល់ទំនុកចិត្ត​ម​ករកទទួល ទាននៅជ្រោយចង្វា ដោយបញ្ហាការកកស្ទះ​ សូមមេត្តាយោគយល់​ រកទីតាំងសមស្រ​ប មិនប៉ះពាល់ការធ្វើដំណើ​រ របស់ប្រជាជ​ន ខ្ញុំត្រៀមខ្លួនស​ហ​ការ និងជួយសម្រួលជានិច្ច ។ អរគុណដល់ការ​រិះគន់ តែសុំមើលច្បាប់និងហេតុផល​ផង” ។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានបញ្ជាក់ប្រាប់ថា ចំពោះចំណាត់ការឱ្យម្ចាស់ផ្សារឡាក់គី​ ​សាខាជ្រោយចង្វាផ្លា​ស់ប្តូរទីតាំង ពីរង្វង់ជ្រោយចង្វា ដោយសារតែម្ចាស់ផ្សារខាងលើ បា​នធ្វើខុសចំពោះការស្នើ​សុំ ទៅអាជ្ញាធរខណ្ឌ ពេលដែល​ដាក់ពាក្យស្នើសុំច្បាប់​នោះ គឺសាងសង់ជាអាហារ​ដ្ឋាន និងកន្លែងលាងរថយន្ត ប៉ុន្តែពេលសាងសង់រួ​ច ចេញជាផ្សារទៅវិ​ញ ដែលបង្កឱ្យមានការក​ក​ស្ទះច​រាច​រណ៍យ៉ាងខ្លាំង ក៏ព្រោះតែគ្មានចំណតរថយន្ត។

មហាជនបានាចោទប្រកាន់នានា មកលើរូបលោកអភិបាលខណ្ឌ និងអាជ្ញាធរខណ្ឌ តាមបណ្តាញសង្គម ពីចំណាត់ការបែបនេះ​ ដោយអ្នកខ្លះថា សាងសង់អស់លុយ​រាប់ម៉ឺ​នដុ​ល្លារ បែរជាឲ្យប្តូរទីតាំង ខណៈខ្លះទៀតថា ពេ​លសាងសង់ ហេតុដូចម្តេចមិន​ទៅ​ហាមឃាត់?

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានជម្រាមជូនម្ចាស់​ក្រុមហ៊ុនផ្សារឡាក់គីថា ទីតាំងផ្សារឡាក់គី សាខាខណ្ឌជ្រោយចង្វា​នេះ គឺមិនសមស្រប ក្នុង​ការបើកអាជីវកម្មផ្សារទំនើបឡើយ ដោ​យសារតែទីតាំ​ង មានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់​ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បង្កឱ្យមានការកកស្ទះច​រាចរណ៍ នៅរង្វង់មូលព្រហ្មបាយ័ន។ ដូច្នេះដើម្បីរក្សាបាននូវសន្តិសុខ ស​ណ្តាប់ធ្នាប់ រដ្ឋបាលខណ្ឌ តម្រូវឱ្យម្ចាស់ផ្សាររកទីតាំងថ្មី ដែ​លសមស្របដោយទុកពេលឱ្យ ១ខែ ចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង៕

អត្ថបទដែលជាប់ទាក់ទង