ការផ្អាកដំណើរការ របស់រោងចក្រមួយចំនួននោះ គឺកើតមានឡើងស្រប ពេលដែលប្រទេសចិន បានផ្ទុះឡើងនូវវីរុសប្រភេទថ្មីcovid 19
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា បានថ្លែងថា ការប្រែប្រួលអំពីបញ្ហាប្រព័ន្ធ អនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប សម្រាប់ប្រទេសកម្ពុជា គឺមានការបាត់បង់មួយផ្នែក ស្មើនឹង២០%ប៉ុណ្ណោះ ហើយបញ្ហាទីផ្សារ គឺនៅដដែល ដែលបញ្ហានេះ វាមិនពាក់ព័ន្ធនឹងការព្យួរ ឬផ្អាកដំណើរការរបស់ រោងចក្រមួយចំនួននោះទេ ពីព្រោះការផ្អាកដំណើរការ របស់រោងចក្រមួយចំនួន។
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ១៩១០-ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ។
ជាមួយនេះលោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានស្នើដល់សមាជិកទាំងអស់ ក្នុងអង្គពិធីឲ្យចងចាំនិងរំលឹកថា នៅពេលដែលយើងទទួល បានសន្តិភាពនេះ ហើយត្រូវខិតខំរួមគ្នា ថែរក្សាកុំឲ្យបាត់បង់ និងកុំឲ្យបំភ្លេច នូវគុណូបការដ៏ធំធេង ដែលយុទ្ធជនយុទ្ធនារី បានពលីជីវិត ដើម្បីប្តូរយកសុខសន្តិភាពនេះ ម្យ៉ាងទៀតទាក់ទិន នឹងការប្រែប្រួលអំពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបសម្រាប់ប្រទេសកម្ពុជា គឺមានការបាត់បង់មួយផ្នែកស្មើនឹង២០%ប៉ុណ្ណោះ ហើយបញ្ហាទីផ្សារ គឺនៅដដែល ដែលបញ្ហានេះ វាមិនពាក់ព័ន្ធនឹងការព្យួរ ឬផ្អាកដំណើរការរបស់រោងចក្រមួយចំនួននោះទេ។
លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា “ការផ្អាកដំណើរការ របស់រោងចក្រមួយចំនួននោះ គឺកើតមានឡើងស្រប ពេលដែលប្រទេសចិន បានផ្ទុះឡើងនូវវីរុសប្រភេទថ្មីcovid 19 ដែលទីផ្សារប្រទេសចិន គឺជាកន្លែងលក់វត្ថុធាតុដើម ផ្គត់ផ្គង់ដល់រោងចក្រ គឺមិនអាចផ្គត់ផ្គង់បាន ហើយសកម្មភាពរបស់អ្នកវិនិយោគិនចិន ចូលមកក្នុងប្រទេសកម្ពុជា ក៏ត្រូវបានផ្អាក ដែលនាំឲ្យរោងចក្រមួយចំនួន ក្នុងប្រទេសត្រូវបានផ្អាកដំណើរការ មួយរយៈសិន”៕