ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទៀ សីហា បញ្ជាក់ថា មនុស្ស៤នាក់ មិនមែនជាអ្នកច​ម្លង​ ឬទាក់ទងផ្ទា​ល់ ជាមួយជន​ជាតិជប៉ុន និងជាប់ពាក់ព័ន្ធនឹង​ COVID-19នោះទេ

56

 

សៀមរាប៖ លោកទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៦ខែមីនា បានសរសេរសារលើហ្វេសប៊ុកថា “សូមពិនិត្យទៅលើព័ត៌មា​ន របស់ក្រសួងសុខា​ភិ​បា​ល ឲ្យបានល្អិត​ល្អ​ន់ លើរូបភាពខាងក្រោ​ម ជាថៅកែ និងបុគ្គលិក ៣នាក់ មិនមែនជាអ្នកច​ម្លង​ ឬទាក់ទងផ្ទា​ល់ ជាមួយជនជាតិជប៉ុន និងជាប់ពាក់ព័ន្ធនឹង COVID-19នោះទេ”។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ទាំង៤នាក់នេះ បានសហការជាមួយម​ន្ទី​រសុខាភិបាល ក្នុងការផ្តល់ចម្លើយ ស្របតាមយន្តការ របស់ក្រសួងសុខាភិ​បាល ក្នុងការចុះស៊ើប​សួរ ទៅតាមទីកន្លែងមួយចំ​នួ​ន ដែលសន្និដ្ឋាន និងត្រូវត្រួតពិនិត្យ។
ការតាមដានឬ ពិនិត្យទៅលើព័ត៌មានមិ​នពិ​ត មិនច្បាស់លាស់ ឬមាននិន្នាការនយោបាយ នឹងធ្វើឲ្យ​មានភា​ព​ចលាចល នាំមកនូវមហន្តរាយ​ វិបត្តិសតិអា​រ​ម្មណ៍ រើសអើង ប៉ះពាល់ដល់ជីវភាព កិត្តិយសបុគ្គល និងខេត្តសៀមរាបទាំងមូល។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចេញប្រកាសព័ត៌មាន សូមជំរាបជូនសាធារណជន ឲ្យបានជ្រាបថា ក្រោយពីទទួលបាន​ ព័ត៌មានថា​ ជនជាតិជប៉ុន មានផ្ទុកមេរោគ ​Covid-19, ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ​​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះ ដោយតម្លាភាពបំផុត និធ្វើការ​ប្រកបដោយ ភាពត្រឹមត្រូវបំផុត ទៅតាមនីតិវិធី របស់អង្គការសុខភាពពិភពលោក​ មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក​ និងវិទ្យាស្ថានប៉ាស្ទ័រ​ ។ យើងបានរកឃើញអ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ ប្រមាណ​ ៤០នាក់ ​ប៉ះពាល់ប្រយោល ដែលតម្រូវឱ្យគាត់នៅ ដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ បើមានចេញរោគសញ្ញា ត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះ ពួកគាត់ពុំទាន់ មានរោគសញ្ញានៅឡើយទេ​ ។
សូមបញ្ជាក់ថា ជនជាតិជប៉ុននេះ គាត់ជាអ្នកធុរកិច្ច គាត់ បានធ្វើដំណើរជាបន្តបន្ទាប់ ក្នុងរយៈពេលខ្លីពី​ ប្រទេសវៀតណាម​ ប្រទេសថៃ​ ប្រទេសហ្វីលីពីន​ ប្រទេសកម្ពុជា​ បន្ទាប់មកទៅវៀតណាម​ និងត្រឡប់ចូល្រទេសជប៉ុនវិញ ហើយ រកឃើញវិជ្ជមាន COVID-19 នៅទីនោះ​ ៕

អត្ថបទដែលជាប់ទាក់ទង