ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ ថា បាត់ម៉ោងធ្វើការ អញមិនដឹង តែបាត់លុយប្រាក់ខែ ស្រែកពេញហ្វេសប៊ុក

61

 

ភ្នំពេញ៖ វាចាលើផេកហ្វេសប៊ុកផ្លូវការ Kanharith Khieu នៅថ្ងៃទី៦មីនានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដាស់តឿនមន្រ្តីក្រោមឱវាទមួយចំនួន ពេលបាត់ប្រាក់ខែតែ​ ៥កាក់ នាំគ្នាស្រែកបែកហ្វេ​ស​ប៊ុក​ ខណៈមន្រ្តីមួយចំនួនោះ មិនគោរពម៉ោងធ្វើការ បាត់ម៉ោងធ្វើការ អញមិនដឹង។

លោករដ្ឋមន្រ្តីបានថ្លែងថា “ប្រហែលឃើញ ឯ.ឧ. លី វ៉ាន់ហុង បង្ហោះអាកាសយានដ្ឋាន សុវ​ណ្ណភូមិ របស់ថៃស្ងាត់ជ្រ​ងំ ទើបម៉ោង ៨​ ព្រឹកជាង​ហើយ ខុទ្ទកាល័យក្រសួងព័​ត៌​មាន ស្ងាត់ជ្រងំ កុំឲ្យចាញ់ថៃ សូម្បីតែរដ្ឋមន្ត្រី ក៏អត់ទ្វារបើកចូលធ្វើការដែរ ។ ចង់ធ្វើធំ តែមិនចេះ ទទួលខុសត្រូវ ។ បាត់ប្រាក់ខែតែ ៥ កាក់ស្រែកបែកហ្វេសប៊ុក ។ បាត់ម៉ោងធ្វើការ អញមិនដឹង !” ៕

អត្ថបទដែលជាប់ទាក់ទង