ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវចាប់ជនសង្ស័យលួចម៉ូតូម្នាក់ ក្រោយធ្វើសកម្មភាពនគរបាលខណ្ឌប្ញស្សីកែវ ចាប់ជនសង្ស័យលួចម៉ូតូម្នាក់ ក្រោយធ្វើសកម្មភាព

65

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវចាប់ចោរលួចម៉ូតូម្នាក់ ករណីចោរលួចម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-2278 ភ្លាមនោះ ជនរងគ្រោះក៏បានស្រែកផ្អើលឆោទ្បោ ក៏បានជួបកំលាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍បានដេញតាម ចាប់បានភ្លាមៗតែម្តង ។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ នៅចំណុចផ្លូវជាតិលេខ០៥ ក្រុមទី៣ ភូមិ ខណ្ឌសង្កាត់ច្រាំងចំរេះទី២ ។

សំភារះដកហូត ម៉ូតូម៉ាកCLiCK125ពណ៏សសេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DE.2278 ដែលជារបស់ជនរងគ្រោះ ហើយក៏ប្រគល់ជូនជនរងគ្រោះ។

ជនសង្ស័យឈ្មោះ លី អ៉ីមរ៉ន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខគ្មានក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ មុខរបរគ្មាន (ឃាត់ខ្លួន) មានសារធាតុញៀន។

ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ សាន់ អ៉ី ភេទ ប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅផ្ទះលេខ 2635.C ផ្លូវបេតុងក្រុម១ ភូមិ ខណ្ឌសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរបលក់ដូរ។

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ជនរងគ្រោះបានទុកម៉ូតូ នៅមុខផ្ទះបោកអ៊ុតដោយពុំបានដកកូនសោចេញពីម៉ូតូរួចក៏ដើរចូលផ្ទះភ្លាមៗនោះជនសង្ស័យក៏ធ្វើសកម្មភាពលួចជិះគេចខ្លួនបន្ទាប់មកកំលាំងសមត្ថកិច្ចក៏ដេញតាមឃាត់ខ្លួនបាននៅចំណុចផ្លូវជាតិលេខ05ក្រុមទី10 ភូមិទួលសង្កែសង្កាត់ទួលសង្កែព្រមនិងវត្ថុតាង។

ចំពោះមុខកំលាំងខណ្ឌ និងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តន៍តាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង