ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារច្បារអំពៅ នឹងបើកអោយអាជីវករចូលលក់ដូរអីវ៉ាន់ នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ

236

 

ភ្នំពេញ៖ដោយមានការណែនាំជាប្រចាំនិងជម្រុញបន្ថែមពីសំណាក់លោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង និង លោកអភិបាលខណ្ឌច្បារអំពៅចេង មុនីរ៉ា,លោករស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បារអំពៅទទួលបន្ទុកលើការងារគ្រប់គ្រងផ្សារហើយលោកគួច ចំណានក្នុងនាមប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅបានដឹកនាំកម្លាំងគណៈកម្មការផ្សារដោយចុះទៅពិនិត្យដល់ការដ្ឋានសាងសងផ្សារក្នុងគម្រោងទី២ដែលក្រុមជាងម៉ៅការគាត់កំពង់ញាប់ដៃញាប់ជើងយ៉ាងមមាញឹកក្នុងការធ្វើតូបឬស្តង់លក់ដូរអីវ៉ាន់ឬទំនិញគ្រប់ប្រភេទជូនដល់បងប្អូនអាជីវករដែលស្ថិតនៅក្នុងគម្រោងទី២ដោយលកលៃធ្វើយ៉ាងណាអោយបានហើយរួចរាល់ជាស្ថាពរតាមការគ្រោងទុកពោលគឺគិតមកដល់ថ្ងៃនេះគឺថ្ងៃទី៩ខែមិនាឆ្នាំ២០២០នេះបានរួចរាល់ជាង៨៥ភាគរយហើយ។ដោយឡែកចំពោះតូបឬស្តង់មួយចំនួនទៀតដែលនៅសេសសល់នោះគឺក្រុមជាងគាត់កំពង់បង្កើនការយកចិត្តទុកដាក់លើការងារនេះបម្ថែមទៀតដោយពន្លឿនក្នុងការសាងសង់តូបឬស្តង់ទ្វេរដងអោយបានហើយរួចរាល់នៅពេលឆាប់ៗនេះតាមការគ្រោងទុកហើយបើគ្មានអ្វីប្រែប្រួលទេនោះខាងគណៈកម្មការផ្សារច្បារអំពៅនឹងបើកអោយបងប្អូនអាជីវករដែលមានតូបឬស្តង់នៅក្នុងគម្រោងទី២នេះអោយពួកគាត់ដំណើរការចូលលក់ដូរអីវ៉ាន់ឬទំនិញឡើងវិញអោយបានមុនពិធីបុណ្យចូលឆ្នាំខ្មែរនៅពេលឆាប់ៗខាងមុខនេះពោលគឺនៅសល់ប្រហែលជាង១ខែទៀតប៉ុណ្ណោះ។
លោកគួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រង់ផ្សារច្បារអំពៅបានអោយដឹងទៀតថាខាងគណៈកម្មការផ្សារនឹងដាក់បើកជូនដល់បងប្អូនអាជីវករអោយគាត់បានដំណើរការលក់ដូរអីវ៉ាន់ឬទំនិញពួកគាត់ឡើងវិញបន្ទាប់ពីអាក់ខានក្នុងការលក់ដូរអស់មួយរយះកន្លងមកនេះតែមិនថ្វីនោះទេ នៅពេលនេះខាងសាលារាជធានីភ្នំពេញ,សាលាខណ្ឌច្បារអំពៅដោយជម្រុញមកខាងគណះកម្មការគ្រប់គ្រងផ្សារច្បារអំពៅបានសហការគ្នាជាមួយអ្នកម៉ៅការដោយពន្លឿនក្នុងការធ្វើតូប ឬស្ដង់លក់ដូរអីវ៉ាន់ជូនបងប្អូនអាជីវករអោយរួចរាល់ជាស្ថាពរហើយដែលធ្វើអោយបងប្អូនអាជីវករគាត់មានទឹកចិត្តសប្បាយរីករាយក្រៃលែងផងដែរហើយក្នុងនោះខាងគណៈកម្មការផ្សារនិងអាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅក្រោមការដឹកនាំពីសំណាក់លោកចេង មុនីរ៉ាក៏មានទឹកចិត្តសប្បាយរីករាយជាមួយបងប្អូនអាជីវករដូចគ្នាដែរនៅពេលឃើញបងប្អូនអាជីវករគាត់បានដំណើរការលក់ដូរអីវ៉ាន់ឡើងវិញហើយនៅពេលនេះអតិថិជនផ្សារច្បារអំពៅពួកគាត់នាំគ្នាសម្រុកមករកទិញអីវ៉ាន់គ្រប់ប្រភេទឬគ្រប់មុខទៅតាមតម្រូវការពួកគាត់ផងដែរ។
លោកគួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅបានអោយដឹងទៀតថាចំនួនតូបទាំងអស់មានចំនួន១៤៤៧តូប៕

អត្ថបទដែលជាប់ទាក់ទង