ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើនរណាជាអ្នកនៅពីក្រោយ នៃការស្លាប់ស្រ្តី ឈ្មោះ ឃុន ស្រីស្រស់ និង កូន អាយុ៧ខែ ដែលនាំឲមហាជនចាប់អារម្មណ៍ជាខ្លាំង?

158

ភ្នំពេញៈ យោងតាមគណនេយ្យ facebook ផ្លូវការរបស់ Sri Nika បានសរសេរបញ្ជាក់យ៉ាងច្បាស់ថា នាងមានសម្ព័ន្ធមេត្រីភាព ស្នេហាជាមួយ ឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប រហូតនាំឲមានការ បង្ហាញClip ជាច្រើនពីក្តីឈឺចាប់របស់នាង ដែល លោកឧកញ៉ា បានឲនាងយកកូនចេញទាំង កូន អាយុ៧ ខែក្នុងពោះទៅហើយ តើនរណា? ធ្វើឲនាងខូចចិត្តបណ្តាលឲនាង ធ្វើអត្តឃាត ឬ ឃាតកម្ម?
ចម្លើយ ស្ថិតលើសមត្ថកិច្ចជាអ្នកកសល្យវិច្ច័យ តែមកទល់ពេលនេះនៅមិនទាល់មានលទ្ធផល ពីរឿងនេះនៅឡើយ។
ក្តីឈឺចាប់របស់ក្រុមគ្រួសារនាង ឃុន ស្រីស្រស់ ឈឺចាប់ជាខ្លាំង ខណៈកូនស្រី និង ចៅអាយុ ៧ខែ ក្នុងពោះដែលស្លាប់ ធ្វើឲគ្រួសារនាងចុកចាប់ជាទីបំផុតរកអ្វីប្រៀបផ្ទឹមគ្មាន គ្រួសាររបស់នាង ដែលកំពុងស្ថិតនៅទីតម្តល់សពនាង នៅវត្តស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ ចង់ដឹងការពិត តើអ្វីជាដើមចមពិតប្រាកដនៃការស្លាប់នេះ ? ជារឿងស្នេហារវាងឧកញ៉ា លាង ឃុន ឬ ការបង្ខំដែលគ្មានជម្រើស?គួរឲអាណិតជីវិត ២នេះ តើនរណាអាផ្តល់ចម្លើយបាន?
មកទល់នឹងពេលនេះ ភស្តុតាង សម្តី នានានៅលើ គណនេយ្យ Sri Nika ត្រូវបានលប់ចោលអស់ហើយ តើការលុបនេះ ជាការបំបាត់ការពិតភស្តុតាង រវាងឧកញ៉ា លាង ឃុន និង ការស្លាប់របស់ ឃុន ស្រីស្រស់ និង កូន ឬ យ៉ាងណា?
មានសំណួរ និង ការដេញដោលជាច្រើនពាក់ព័ន្ធ និង ការស្លាប់ ម្តាយ និង កូនដោយសារការផ្សព្វផ្សាយថា លោភពីលើអគ្គា ជាន់ទី ៤ដោយសារ ខូច ចិត្ត និង លោក ឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប ដែលបានបោកប្រាស់ស្នេហានាង រហូតមានកូន ៧ ខែ និង បង្ខំឲនាង យកកូនចេញ ទាំង កូនមានអាយុ ៧ ខែ ដោយ មានទាំងរូបភាព អង្វរ ប្រពន្ធឧកញ៉ា លាង ឃុន តេមក និង ខាង អាវុធហត្ថក្រុង ឈ្មោះ លុច្ស គម្រាមនាង ជាដើម។
ខណៈនេះនៅមិនទាន់ការបញ្ជាក់ណាមួយពីលោក ឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប នៅឡើយ ខណៈមជ្ឈដ្ឋានសង្គមកំពុងចាប់អារម្មណ៏រឿងនេះ ?តើអ្វីជាដើមហេតុឈានដល់ការស្លាប់ស្រ្តី ឈ្មោះ ឃុន ស្រីស្រស់ និង កូន ៧ខែ ?តើបុគ្គល លោកឧកញ៉ា លាង ឃុន ជាប់ពាក់ព័ន្ធអ្វីនៃការស្លាប់នេះ?

អត្ថបទដែលជាប់ទាក់ទង