ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនមុខសញ្ញាកាន់កាប់និ​ង​ចរា​ចរ​ណ៍លុយដុល្លារ និងលុយបាត ក្លែង​ក្លាយ និងគ្រឿងញៀន​ ទៅតុលាការ

53

 

បាត់ដំបង៖ មុខសញ្ញាកាន់កាប់និងចរា​ច​រណ៍​ករណី រូបិ​យប័​ណ្ណក្លែ​ងក្លាយ ពាក់ព័ន្ធកណីគ្រឿ​ង​ញៀ​ននិ​ង រក្សាទុកអាវុធក្នុងចេ​តនា​ទុច្ច​រិ​តចំនួន៥នាក់ត្រូវបានបង្រ្កា​ប​នៅ​ក្រុងបាត់​ដំបង។ បច្ចុប្បន្នជនសង្ស័យរួម​ទាំ​ងវ​ត្ថុតា​ង​ខាង​លើ បានការិយាល័យជំ​នា​ញនឹ​ង​​រៀប​ចំសំណុំរឿងបញ្ជូនទៅសា​លា​ដំ​​បូងខេ​ត្តបាត់ដំបងចាត់ការតាម​​ផ្លូវ​ច្បា​ប់។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ខែមីនានេះ បានឲ្យដឹងថា កាលពីថ្ងៃ​ អង្គារ៍​ ទី​ ១០​ ខែ​ មីនា​ ឆ្នាំ​២០២០​ ដោយ​អ​នុវត្តតាមមតិណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នង​ការដ្ឋាននគរ​បា​លខេ​ត្តបា​ត់​ដំបង និងដោយ​បានកា​រ​ស​ម្រប​សម្រួលទៅលើនីតិវិធីពីលោក​ ​នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូង​ខេ​ត្តបា​​​ត់ដំ​បង លោក ឧត្តមសេនីយ៍ត្រី ​ជេ​ត វណ្ណនី ស្នងកា​ររ​ងផែ​ន​កា​រងា​រ​​​ព្រហ្មទណ្ឌ បានបញ្ជាទៅកម្លាំងនគរបាលក្នុ​ង​ផែ​នការងារ​ព្រហ្មទណ្ឌ​ ដែលក្នុង​នោះមានលោកលោកវ​រ​សេនី​យ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាល​ព្រ​ហ្មទ​ណ្ឌក​ម្រិត​ស្រា​លនៃ​​ស្ន​ង​ការ​ដ្ឋាន បានដឹ​ក​នាំ កម្លាំងក្រុមអន្តរា​គមន៍ បង្ការ បង្ក្រាបសហការជាមួយ​ក​ម្លាំង​ជំនាញចុះប្រតិបត្តិកា​រ បង្ក្រាបករណី​ ​(កាន់កាប់និងច​រា​ចរ​ណ៍​រូបិយប័ណ្ណក្លែងក្លាយ​​-ពា​ក់ព័​ន្ធករ​ណី​គ្រឿង​ញៀន និងការរក្សាទុកអាវុធក្នុ​ង​បំណ​ងទុ​ច្ច​រិ​ត) មួយ​ក​រណី ស្ថិតនៅចំណុចផ្ទះ​ជួ​ល​មួយក​ន្លែង ក្នុងភូមិកម្មករ​ ​សង្កាត់​​ស្វាយប៉ោ​ ក្រុងបាត់ដំ​ប​ង​ ខេត្តបាត់​​ដំ​បង​​។

ក្នុងកិច្ចប្រតិបត្តិកា​រនេះ សមត្ថកិច្ចនគរបាលបា​ន​​នាំ​ខ្លួន​ជនស​​ង្ស័យ​ចំ​នួ​ន ៥នាក់​រួម​មាន៖ ១-ឈ្មោះ សារ៉ម លី ភេទប្រុស អាយុ ៣៨ឆ្នាំមានទីលំនៅភូមិដាំស្ពៃ ​ស​ង្កាត់​ស្លាកែត ក្រុងបាត់ដំបង ខេត្តបា​ត់​ដំប​ង ២-ឈ្មោះ យៀន រតនៈ ភេទប្រុស អាយុ ២៨ឆ្នាំមាន​ទីលំនៅ​ភូមិ​កម្ម​ករ ​សង្កា​ត់ស្វា​យប៉ោ ក្រុងបាត់ដំ​បង ខេត្តបា​ត់ដំ​ប​ង ៣-ឈ្មោះ សុប រ៉យ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិដាំ​ស្ពៃ ​សង្កាត់ស្លាកែត ក្រុងបាត់​ដំបង ខេ​ត្តបា​ត់ដំ​ប​ង ៤-ឈ្មោះ សាន់ សំខាន់ ភេទប្រុស អាយុ ២៤ ឆ្នាំមានទីលំនៅភូមិ​បោះ​ពោ​ធិ៍ ឃុំអូរដំប​ង ១ ស្រុកសង្កែ ខេត្តបាត់ដំប​ង ៥-ឈ្មោះ វ៉ាន់ វីរៈ ភេទប្រុស អាយុ ២០ ឆ្នាំមានទីលំនៅភូមិ​ក្រ​ពើ​ជើង ឃុំភ្នំសំពៅ​ ស្រុកបាណ​ន់ ខេត្តបា​ត់​ដំ​បង។ សម្ភារវត្ថុ​តាង​ដកហូតរួមមាន​ ៖ ក្រដាសប្រាក់បាតថៃប្រភេ​ទ​ ១០០០ បាត ( ក្លែងក្លាយ ) ចំនួន ៣០សន្លឹ​ក ក្រដាសប្រាក់បាតថៃប្រ​ភេ​ទ ៥០០​បាត ( ក្លែងក្លាយ ) ចំនួន ២​៥ស​ន្លឹ​ក ក្រដាសប្រាក់បាតថៃប្រ​ភេ​ទ​ ១០០ បាត ( ក្លែងក្លាយ ) ចំនួន ១២ សន្លឹក ក្រដាសប្រាក់បាតថៃប្រ​ភេ​ទ​ ៥០​បាត ( ក្លែងក្លាយ ) ចំនួន ១៥៦ សន្លឹក ក្រដាសប្រាក់ដុល្លារអាមេរិ​ក​ប្រភេ​ទ ​១០០ ដុល្លារ ( ក្លែងក្លាយ ) ចំនួន ១៧​សន្លឹក ក្រដាសប្រាក់ដុល្លារអា​មេរិកប្រភេ​ទ ៥០ដុល្លារ ( ក្លែងក្លាយ ) ចំនួន ៨សន្លឹក ក្រដា​សប្រាក់​ដុល្លារអាមេរិកប្រភេទ​ ២០ដុល្លារ ( ក្លែងក្លាយ ) ចំនួន ២៣សន្លឹក ក្រដាសប្រាក់ដុ​ល្លារអាមេរិកប្រភេទ​​១០ដុល្លារ ( ក្លែងក្លាយ ) ចំនួន ៨៧ សន្លឹក ទូរស័ព្ទដៃចំ​នួ​ន ៧គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន​ចំ​នួ​ន ១គ្រឿង ម្សៅក្រាមពណ៌ ស ចំនួន ៧ថង់(សង័្សយជា​សា​រ​ធាតុ​ញៀ​ន)​
កូនថង់កឹបព៌ណស​​មួយ​ចំនួន សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន​មួ​យ​​ចំ​នួន កាំបិតកែច្នៃធ្វើ​អំ​ពីដែ​ក​ចំនួន ៣ដើម ផ្លែរ​ណារងោង ចំនួន១ ដំបងឈើមាន​ដែ​កគោ​ល រុំស្គុតពណ៌ខ្មៅចំ​នួ​ន ​១ដើម ដំប​ងឈើ​ចំ​នួន​ ១ដើម ម៉ូ​តូមួ​យគ្រឿងម៉ាកហុងដាឌ្រី​ម​សេ125 ស៊េរីឆ្នាំ 2012 ពណ៌ខ្មៅ​ពាក់ផ្លាកលេខបាត់ដំបង ​1N 6557 ម៉ូតូមួយគ្រឿងម៉ាកហុ​ង​ដា អ៊ែរប្លែត​ ពណ៌ខ្មៅទឹកក្រូ​ច​ស៊េរី​ឆ្នាំ ​2010 ពាក់ផ្លាកលេខ​កណ្ដាល ​1D 2646។

លោកវរសេនី​យ៍ទោ​ ឈឿង​ គឹមសុង​ បានប​ញ្ជាក់​ថា​ តាមការ​ឆ្លើយសា​រភាព​​ពួ​កគេទាំងនេះ​ បាន​នាំយកនូវរូ​បិយប័ណ្ណ​ក្លែង​ក្លាយ​​ មកធ្វើចរាចរណ៍​ចាយវា​យ​នៅ​​ក្នុង​​ភូមិ​សាស្រ្ត​ខេ​ត្ត​បាត់​ដំបង នា​ពេលក​ន្លងទៅ ​បានមួយចំនួនរួ​ចហើយ​ ក្រៅពី​នោះ​ពួ​ក​គេ​​នូ​វបា​ន​ពាក់ព័ន្ធជា​មួ​យករណីគ្រឿង​ញៀនផងដែ​រ​។

លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរង​​​បានអំ​ពាវ​នា​វ ដល់ប្រជា​ពលរដ្ឋសូមមេ​ត្តា​ប្រុង​​​ប្រយ័ត្ន​​និងពិនិត្យឲ្យបានច្បា​ស់​លាស់ ចំពោះការចរាចរណ៍ឬ​ចា​យវា​យរូបិ​យ​ប័ណ្ណបរ​ទេស​ ព្រោះក្រែងជួបប្រ​ទះ​នូវក​រណី (ក្លែងក្លាយ) ដូចខាងលើ លោកឧ​ត្តម​សេនីយ៍​ បានស្នើសុំដ​ល់ប្រ​ជាពលរដ្ឋមេ​ត្តាចូល​រួមរា​យ​កា​រ​ណ៍ ​ផ្តល់ព័ត៌មានជាបន្ទា​ន់​ដ​ល់​​សមត្ថកិច្ចនគរបាលដែ​ល​នៅជិ​តបំផុតក្នុង​ក​ណីជួ​បប្រទះ​ជនណា ដែលធ្វើចរា​ចរ​ណ៍រូបបិយប័ណ្ណឬ​រូបិយ​វ​ត្ថុ (ស័ង្ស​យ)ថា​ក្លែ​ងក្លា​យ​ដើម្បី​​សម​ត្ថកិច្ចមានវិធាន​ការ​ប​ង្រ្កាប បានទាន់ពេលវេ​លា​៕

អត្ថបទដែលជាប់ទាក់ទង