ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវ វ៉ាតានលេចមុខមក ជួបប្រកួត ជាមួយជើងខ្លាំងវង្ស វិឆ័យ

67

ភ្នំពេញ៖លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៤មីនាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាវង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១

ត្រូវជួបតតាំងជាមួយអ្នកប្រដាល់ជើងខ្លាំងថៃអាវ វ៉ាតាន(Ao Watan)ដែលពួកគេជួបគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

មានអ្នកប្រដាល់កំដាប់កំពូលកម្ពុជាចំនួន២រូបហើយគឺរឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ និង ធឿន ធារ៉ាក្លិបអេភូថងកីឡាដែលប្រ

​កួតចាញ់ពិន្ទុអ្នកប្រដាល់ថៃរូបនេះ ។ពេលនេះអាវ វ៉ាតានត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាហើយ ។វិឆ័យមានប្រៀប

​លើអាវ វ៉ាតានមុនពេលប្រកួតព្រោះវិឆ័យមានកំពស់១,៧២ម៉ែត្រ ចំពោះអាវ វ៉ាតានមានកំពស់ត្រឹមតែ១,៦៦ម៉ែត្រតែប៉ុណ្ណោះ ។

សម្រាប់ការប្រកួតនេះនរណាក៏មានជំនឿចិត្តលើវិឆ័យដែរព្រោះអ្នកប្រដាល់កម្ពុជារូបនេះរឹង និងវ៉ៃចេញបានច្បាស់ល្អ ។ចំ

​ពោះអាវ វ៉ាតានការវ៉ៃចេញរបស់គេក៏អស្ចារ្យដែរតែបញ្ហាកំពស់អាចជាឧបសគ្គសម្រាប់គរក្នុងការតតាំងជាមួយវិឆ័យតែគ្រូបង្វឹករបស់

​អ្នកប្រដាល់ថៃរូបនេះនិយាយថាការប្រកួតមានឈ្នះមានចាញ់តែអាវ វ៉ាតានធ្លាប់ប្រកួតជាមួយអ្នកខ្ពស់ជាងគេមិនតិចនាក់ទេ ។ទោះជា

​យ៉ាងណាក៏គ្រូបង្វឹករូបនេះបញ្ជាក់ថាវិឆ័យពិតជាអ្នកខ្លាំងមួយរូបមែន ។

កំណត់ត្រាប្រមួតរបស់វិឆ័យល្អខ្លាំងណាស់ព្រោះប្រវត្តិប្រកួតចំនួន៦៦ដង គេឈ្នះ៦០ដង និងចាញ់តែ១ដងប៉ុណ្ណោះ ។ចំពោះ

​អាវ​ វ៉ាតានក្នុងប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨៩ដង ចាញ់១៩ដងនិងស្មើពិន្ទុ២ដង ។ក្នុងជំនួបលើកដំបូងនេះមិនដឹងថាវង្ស វិឆ័យអាច

​យកឈ្នះអាវ វ៉ាតានបានឬទេ ?

ផាន រះក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺដែលពុំធ្លាប់ប្រកួតជាមួយបរទេសលើសង្វៀនអាស៊ីអាគ្នេយ៍ត្រូវបានដាក់ឲ្យប្រកួតជា

​មួយអ្នកប្រដាល់ចំណូលថ្មីថៃផេត ណាធី(Phat nathy)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ផាន រះពុំមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងណាស់ណាទេ ចំពោះអ្នកប្រដាល់ថៃផេត ណាធីក៏មិនមាននរណាដឹង

​ថាខ្លាំង ឬ ខ្សោយដែរព្រោះគេទើបតែឆ្លងដែនមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។

ផាន រះគេមានប្រវត្តប្រកួតចំនួន៦៦ដង ឈ្នះ៤៣ ដង ចាញ់២០ដង និងស្មើពិន្ទុ៣ដង ។ចំពោះអ្នកប្រដាល់ថៃផេត ណាធីវិញ

នោះគេមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៩ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។ ផាន​ រះអាចប្រជែងយកជ័យជំនះបានឬទេ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះខ្លាចាស់ហ៊ឹម សារ៉ានសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយអ្នកប្រដាល់

​អ៊ុំ កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

ជើងខ្លាំងខេត្តបាត់ដំបងសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរប្រកួតជាមួយអ្នកលេងកណ្ដាប់ដៃរន្ទះពុទ្ធ ភារិន្ទក្លិបពុទ្ធសេរី

​វង្សដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

អ្នកប្រដាល់ជើងថ្មីលីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីដូចគ្នាគឺសូត្រ សុខឃីមមកពីក្លិប

​ប្កសីស្លាបដែកដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង