ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ត្រូវបង់​ថ្លៃសេវាប្រមូលសំរាម នៅរដ្ឋាក​រស្វ​យ័ត គ្រប់គ្រង​សំរាម និងសំណល់រឹង ​រាជធានីភ្នំពេញ

70

 

ភ្នំពេញ៖ ក្រុមហ៊ុនស៊ីនទ្រី បានបង្វែ​រ​ថ្លៃសេវាប្រមូលសំរាម ​និងសំណល់រឹង ពីមកឲ្យរដ្ឋាក​រស្វ​យ័ត គ្រប់គ្រង​សំរាម និងសំណល់រឹង ​រាជធានីភ្នំពេញ ត​ម្រូវឲ្យប្រ​ជាព​​លរដ្ឋ ធ្វើការបង់ថ្លៃសេវា​​សំរាម ក្នុងដំណាក់កាលអន្ត​រ​កាល តាមប្រព័ន្ធអេឡិចត្រូ​និ​ចនោះ រដ្ឋបាលរាជ​ធានី បានធ្វើការក្រើន​​រំលឹ​​កជាថ្មី ឲ្យពលរដ្ឋ ចូលរួមបំពេញកា​​តព្វ​កិច្ច។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះថា “រ​ដ្ឋបាលរាជធានីភ្នំពេ​ញ​ សូមជម្រាបជូនដំណឹ​​ង ដល់បងប្អូនប្រជាពល​រ​ដ្ឋ ដែលប្រើប្រាស់សេវាប្រមូល​សំ​រា​ម និងសំណល់​​រឹង​ទាំ​ងអស់ ក្នុងរាជធានី​ភ្នំ​ពេ​ញ ឱ្យបានជ្រាបថា ក្រោយពីបានចាប់ផ្តើម​​អនុ​វត្ត ទទួលការ​ប​ង់ថ្លៃ សេវាប្រមូល​សំរា​ម និងសំណល់រឹង​​ នៅរាជធានីភ្នំ​​ពេ​ញ​ ក្នុងដំណាក់កាលអន្តរកាល​​ ​តាមប្រព័ន្ធអេឡិ​​ចត្រូ​និច ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ​ ​រដ្ឋបាលរាជ​ធា​នី​ភ្នំពេ​ញ សង្កេតឃើញថា​ ​មានបងប្អូនប្រជាពលរដ្ឋភា​គ​​ច្រើន បានយល់ដឹងអំពី​​នី​តិវិធី និងបានចូលរួមបង់​​​ថ្លៃ​សេ​វា ប្រមូលសំរាម និងសំណល់រឹង ​តា​ម​សេច​ក្តីណែ​នាំ​លេខ ០១៧/១៩ សណន.ស ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ របស់រដ្ឋបាលរាជ​ធា​នីភ្នំ​ពេញ​ ​រួច​ហើយ”។

លោកបន្តថា “ប៉ុន្តែ នៅមានបងប្អូ​នប្រ​ជាពល​រដ្ឋ​មួយ​ចំនួ​ន​ទៀត មិនទាន់បានបំពេញកា​​តព្វកិ​ច្ច​បង់​ថ្លៃសេវា ប្រមូលសំរាម និងសំណល់រឹ​ង​ នេះនៅឡើយ ដោយសារបងប្អូន ​នៅពុំទាន់យល់ពីការផ្លាស់​ប្តូ​រ ប្រព័ន្ធបង់ប្រាក់​ថ្មី​នេះ និងអ្នកខ្លះទៀត ជាប់រវ​ល់​បំពេ​ញ​ភារ​កិ​ច្ចការងារ និងប្រកបមុខរប​ររ​កស៊ី​ប្រចាំ​ថ្ងៃ មិនទាន់ទទួលបានព័ត៌មា​ន​គ្រប់​ជ្រុង​ជ្រោ​យ ពីការបង់ថ្លៃសេវាប្រមូល​សំ​រាម​ និងសំណល់រឹង​​នេះ”​។

លោកបានសង្ក​ត់​ធ្ងន់ថា “អាស្រ័យហេតុនេះ ​សូមបងប្អូនប្រជាពលរដ្ឋ​​ ដែលពុំទាន់បានបង់ថ្លៃ​សេ​វាប្រ​មូលសំ​រាម និងសំណល់​​រឹង ឬមិនទាន់មាន​​លេខសម្គាល់អតិថិជន (ID) សូមរួសរាន់ធ្វើ​កា​រទំ​នាក់​ទំនង មករដ្ឋាក​រ​ស្វយ័​ត​គ្រប់គ្រងសំរាម និងសំ​​ណល់​រឹង រាជធានីភ្នំពេញ ​និ​ងមកបង់ថ្លៃសេវាប្រ​មូ​ល​សំរាម សម្រាប់ខែមក​រា និងកុម្ភៈ ឆ្នាំ២០២០ ឱ្យបានទាន់ពេលវេលា ​​ជៀសវា​ង រងការទទួល​​នូ​វវិធា​នកា​រណ៍​នានា របស់រដ្ឋបាលរាជធា​​នីភ្នំ​ពេញ និងដើម្បីចូលរួមថែរក្សាអ​នា​ម័​យ បរិស្ថាន និងសោភ័ណ​ភា​ព រាជធានីភ្នំពេញ​ ​ឱ្យកាន់តែស្រស់ស្អា​ត​”​ ៕

អត្ថបទដែលជាប់ទាក់ទង