ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ផ្តល់អំណោយ ដល់ប្រជាការពារចំនួន៥០នាក់

80

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា
អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានសំណេះសំណាល និងផ្តល់អង្ករ ថវិកា ជូនដល់កម្លាំងប្រជាការពារសាលាខណ្ឌច្បារអំពៅចំនួន៥០នាក់។

ក្នុងឱកាសនោះដែរលោក ចេង មុនីរ៉ា បានលើកឡើងពីសកម្មភាពការងាររបស់បងប្អូនប្រជាការពាររបស់សាលាខណ្ឌដែលខិតខំប្រឹងប្រែងចុះរៀបចំសណ្តាប់តាមដងផ្លូវពិសេសគឺបងប្អូនបានចូលរួមសំអាតអនាម័យក្នុងមូលដ្ឋានខណ្ឌគួរឲ្យកោតសសើរខ្លាំងណាស់។ មិនត្រឹមតែចុះធ្វើអនាម័យនិងរៀបចំសណ្តាប់ធ្នាប់ប៉ុណ្ណោះទេគឺបងប្អូនតែងចូលរួមចុះល្បាតការពារសន្តិសុខដោយសហការណ៍ជាមួយសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានទៀតផង។
លោកអភិបាលខណ្ឌក៏បានក្រើនរំលិកដល់បងប្អូនប្រជាការពារទាំងអស់សូមប្រុងប្រយត្ន័ចំពោះការនិយាយស្តីក្នុងពេលបំពេញការងារទៅលើអ្មកដំណើរក៏ដូចជាប្រជាពលរដ្ឋត្រូវមានសុភាពរៀបសារតែមុឺងម៉ាត់ចំពោះអ្នកដែលខុសច្បាប់។
ទន្ទឹមនិងនេះលោកអភិបាលខណ្ឌក៏បានសំដែងការអរគុណដល់បងប្អូនប្រជាការពារដែលខិតខំបំពេញភារះកិច្ចមិនថាយប់ឫថ្ងៃនិងទទួលបានជោគជ័យថែមទាំងមានការពេញចិត្តពីប្រជាពលរដ្ឋទៀតផង។

លោក ញាណ ចាន់សោភា នាយករដ្ឋបាល បានអោយដឹងថា អំណោយដែលលោកអភិបាលខណ្ឌផ្តល់ដល់បងប្អូនប្រជាការពារទាំង៥០នាក់គឺម្នាក់ៗទទួលបានអង្ករមួយបាវទំងន់៥០គីឡូក្រាមនិងថវិការមួយចំនួន។
នេះជាសកម្មភាពចែករំលែកនិងតែងតែគិតគូរគ្រប់ដល់មន្ត្រីក្រោមឱវាតរបស់លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅដែលលោកអភិបាលខណ្ឌមិនទុកឲ្យមន្ត្រីថ្នាក់ក្រោមរួមទាំងប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃឡើយ៕

អត្ថបទដែលជាប់ទាក់ទង