ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹង Covid-19

112

 

សៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ដោយមានការអនុញ្ញតពីលោកស្នងការនគរបាលខេត្ត និង សំរបសំរួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខបានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា​(វរសេនីយ៍ទោ ម៉ៅ ហាក់ ស្នងការរទទួលការិយាល័យ និង វរសេនីយ៍ទោ ស៊ី ជីវ នាយការិយាល័យ) ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លរក្រាមនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះទៅធ្វើការនាំខ្លួនឈ្មោះ ភុត ថុនា ដែលជាម្ចាស់គណនីហ្វេសប៊ុគ “ឡន លី គ្រួសាររីករាយ”​ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម កាលពីថ្ងៃទី05 និង ថ្ងៃទី10 ខែមិនា ឆ្នាំ2020 កន្លងទៅ​ ដែលធ្វើអោយ ប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សង្គម មកសាកសួរ ក្រោយការសាកសួរសាមីខ្លួនបានសារភាព ចំពោះមុខសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីច្បាប់ ។

បន្ទាប់មកលោក មុយ សុភ័ក្រ្ត ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានបង្គាប់ឲ្យឃុំខ្លួន ឈ្មោះថា ភុត ថុនា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់កង់បី ទីកន្លែងកំណើតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយទីលំនៅមុនពេលឃាត់ខ្លួន នៅភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប ។

បុរសរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «ក្លែងព័ត៌មាន» ប្រព្រឹត្តនៅលើបណ្តាញសង្គម Facebook ស្ថិតនៅក្រុងសៀមរាប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងតាមបញ្ញត្តិមាត្រា ៤២៥ ៕

អត្ថបទដែលជាប់ទាក់ទង