នគរបាលខណ្ឌច្បារអំពៅ ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ឋថ្នាំញៀន
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ម៉ោង១០៖៣០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យឈ្មោះ ជិន ចាន់ធី អាយុ ២២ឆ្នាំ មុខរបរគ្មាន ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងក្រាមពណ៍សថ្លា១០កញ្ចប់ថង់តូច ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាន និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។
