ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាត់កូនស្រីជាពីរថ្ងៃ ស្រាប់តែឃើញសពក្នុងអណ្តូងទឹកនៅក្បែរផ្ទះ ឯប្តីរត់បាត់

342

​កំពង់ស្ពឺ​ ៖​ បន្ទាប់ពីបាត់កូនស្រីនិងប្តីរបស់នាង ជាច្រើនថ្ងៃកន្លងមក ទើបបានស្រ្តីជាម្តាយបានប្រទះឃើញសពកូនស្រី នៅអណ្តូងទឹកមួយក្នុងភូមិ នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​និង​២៥​នាទី​ នៅ​ភូមិ​អូរ​គគី​ ឃុំ​តាំង​ក្រូច​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ។​

ស្ត្រីឈ្មោះ ម៉ន ឡង ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាម្តាយនៃសព រស់នៅភូមិអូគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននិយាយថា កូនគាត់បានយកខោអាវទៅបោកគក់ នៅអណ្តូងក្រោយផ្ទះហើយ បានបាត់រហូតរយៈពេល២ថ្ងៃ ស្រាប់តែថ្ងៃនេះ មានការភ្ញាក់ផ្អើលប្រទះឃើញសពកូនស្រីនៅក្នុងអណ្តូងទឹក ទើបរាយការណ៍ ទៅសមត្ថកិច្ចតែម្តង ។ ហើយក៏បាត់មិនឃើញបុរសជាប្តី ស្រី្តរងគ្រោះ នៅផ្ទះនោះទេ។ ចំណែកនៅមាត់អណ្តូងនោះ ​មានស្នាមឈាម ក៏ត្រូវ​អ្នកភូមិ និងសមត្ថកិច្ចដាក់​ការសង្ស័យជាបឋម លើបុរស​ជាប្តី ថាជាឃាតករសម្លាប់ប្រពន្ធរួចទម្លាក់ចូលក្នុងអណ្តូងទឹក។

លោក វិន ឡេងហួង មេបញ្ជាការមូលដ្ឋានស្រុកសំរោងទង បានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរមានឈ្មោះ​ ម៉​ន​ ឡុ​ង​ ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ​ រួចមក គាត់និយាយថា គាត់បាត់កូនស្រីឈ្មោះ ផៃ សុខគៀង ភេទស្រី អាយុ២០ឆ្នាំ មានប្តីឈ្មោះ ម៉ាប់ វុទ្ធី ហៅម៉ាប់ អាយុ២៤ឆ្នាំ មានស្រុកកំណើតខេត្តពោធិ៍សាត់ ដោយបាត់ខ្លួនទាំង២នាក់ប្តីប្រពន្ធ តាំងពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ទើបតែឃើញសពកូនស្រី ក្នុងអណ្តូងនៅថ្ងៃនេះ ។

សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបានទេ ចំពោះករណីនេះ តែប្រភពអ្នកជុំវិញបានលើកឡើងថា អាចករណីមនុស្សឃាត។ ​ឯព្រះរាជអាជ្ញា​បានដឹកនាំ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​តាម​លក្ខណៈ​បច្ចេកទេស៕​

អត្ថបទដែលជាប់ទាក់ទង