ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លាស់ប្តូរ​ពេលវេលា ការជូនដំណឹង ករណី​អ្នកជំងឺ​កូ​វីដ​១៩

67

 

​ភ្នំពេញ​៖ ប្រកាស​ព័ត៌មាន ស្ដីពី​ស្ថានភាព ជំងឺ​កូ​វីដ ១៩​ដែល​ធ្លាប់​ធ្វើឡើង​នៅ​ពេលយប់​តាំងពី​កើត​ជំងឺ​ក៏​កាច​សាហាវ​នេះ​មក ដូរ​មក​ប្រកាស​ព័ត៌មាន​ជូន​ដល់​សាធារណជន ពេលព្រឹក​វិញ ដោយ​ចាប់ផ្ដើម​ពី​ម៉ោង ៩:០០ នាទី ទៅ​ម៉ោង ១០:០០ នាទី ព្រឹក ។

ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ បានបញ្ជាក់​ជាថ្មី​ថា ចំនួន​ករណី​កំពុង​ព្យាបាល និង​ករណី​ជាសះស្បើយ​គិត​ត្រឹម​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ មាន​៖ អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ចំនួន ១១​នាក់ (​បុរស​ចិន​១​នាក់ ស្ត្រី​ជនជាតិ​អង់គ្លេស​១​នាក់ និង​បុរស​ជនជាតិ​ខ្មែរឥស្លាម​៩​នាក់​។ អ្នកមាន​វីរុស​កូ​វីដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល​សរុប ៨៧​នាក់ (​ស្ត្រី​២៤​នាក់ និង​បុរស​៦៣​នាក់​) និង អ្នកមាន​វីរុស​កូ​វីដ​១៩ សរុប​ចំនួន​៩៨​នាក់ (​ស្ត្រី​២៥​នាក់ និង​បុរស​៧៣​នាក់​)​។​

​ក្រសួង​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ពេលយប់​ចន្លោះ​ពី​ម៉ោង​២០​ទៅ​ម៉ោង​២១ ជា​រៀងរាល់ថ្ងៃ ដោយហេតុថា​ផល​ដែល​តម្រូវ​ឲ្យ​មានការ​តេស្ត​២​ទៅ​៣​ដង​ក្នុង​ករណីខ្លះ ដើម្បី​បញ្ជាក់​ពី​សុ​ក្រិត​ភាព​នៃ​លទ្ធផល ហើយ​ការចេញ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ស្តីពី​ករណី​វីរុស​កូ​វីដ​១៩ នៅ​កម្ពុជា កន្លងមក​ត្រូវបាន​ផ្សាយ​រៀងរាល់​យប់​នៃ​ថ្ងៃ​នីមួយៗ ដើម្បី​បងប្អូន​សាធារណជន ទទួលបាន​នូវ​ព័ត៌មាន​ភ្លាមៗ ក្រោយពី​ទទួលលទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង