ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្តល់​អំណោយ​មនុស្សធម៌ អនុ​សាខ​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ១៥ គ្រួសារ​

63

 

​ភ្នំពេញ​៖ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​បញ្ហា​ជំងឺ​ផ្លូវដង្ហើម​(Covid19) ជាមួយ​ក្រសួង សុខាភិបាល​ទាំងអស់គ្នា មិនត្រូវ​នាំគ្នា​ខ្លាច​រហូតដល់​បាត់បង់​ស្មារតី​នោះទេ ។​

​នៅ​ព្រឹក​ថ្ងៃ សៅរ៍ ៥​កើត ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ បាន​អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌ អនុ​សាខ​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ១៥ គ្រួសារ មកពី ១១​ភូមិ ស្ថិតក្នុង​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
👉 ក្នុងឱកាស​នោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​បងប្អូន​ទាំងអស់​ដោយ​ក្តី​នឹករលឹក សូមកុំ​មានការ​ព្រួយបារម្ភ ត្រូវ​គិតគូ​ពី​សុខភាព ហើយ​បងប្អូន​ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ត្រូវ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល ១៤ ថ្ងៃ កុំឱ្យ​ជួបជុំ​ហូបចុក​គ្រឿង​ស្រវឹង​ក្នុង​ពិធី​ផ្សេងៗ ។ ក្នុងករណី​បើ​មាន​អា​រៈ​ដូចជា​ក្អក ក្តៅខ្លួន ផ្តាស់​សាយ គ្រុន​ត្តៅ ពិបាក​ដកដង្ហើម សូម​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​រួច​ប្រាប់​ពត៌មាន​អំពី​ប្រវត្តិ​នៃ​ការធ្វើដំណើ និង​ប្រភេទ​រោគសញ្ញា​ដល់​គ្រូពេទ្យ ។​
👉 បន្ទប់​មក លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ជម្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​អំពី​ស្ថានការណ៍​វិវត្តន៍​ថ្មី នៃ​ជំងឺ​កូ​វីដ​១៩(Covid-19) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក៏ដូចជា​លើ​ពិភពលោក ព្រមទាំង​សូម​ឲ្យ​បងប្អូន​ទាំងអស់​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខភាព​អនាម័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​ការពារ និង​រក្សា​អនាម័យ ជាពិសេស អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សារ​អប់រំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​កាត់បន្ថយ និង​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ (Covid-19) កំពុងតែ​កើតមានទ្បើង​នៅក្នុង​ប្រទេស​យើង​។

ជា​ចុងបញ្ចប់ លោក ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​គណៈកម្មាធិការ​អនុសាខា ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​អនុវត្ត​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ (Covid-19) ដូ​ខាងក្រោម​៖
១. លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់កុល​លាងដៃ ឬ​អាល់កុល​ហ្សែ​ល ។
២. ខ្ទប់មាត់ និង​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ។​
៣. ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ ក្អក ឬ​ផ្ដាសាយ ។
៤. ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ។
៥. បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ ។
៦. ស្វាគមន៍​ដោយ​សំពះ ជំនួស​ការ​ចាប់ដៃ ។​

​អំណោយ​ដែល​ទទួលបាន​ពី​អនុសាខា ក្នុង​មួយ​គ្រួសារៗ រួមមាន ៖
-​អង្ករ ១​បាវ ៣០​គីឡូ​, មី ម៉ា​ម៉ា ១​កេស​, ទឹកត្រី ១​យួរ​, ទឹក​ស៉ី​អ៉ី​វ ១​យួរ​, ទឹក​សុទ្ធ ១​កេស​, ស្ករស ១​គីឡូក្រាម រួមទាំង​ថវិកា​ចំនួន ២០,០០០ រៀល ក្នុង​មួយ​គ្រួសារ ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង