ប្រធានផ្សារបឹងកេងកង៖ ថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំ និងសប្បុរជនជួយឧបត្ថម្ភសាប៊ូ,ទឹកអាកុល,ម៉ាសុិនវាស់កំដៅ,,ម៉ាសដល់ផ្សារបឹងកេងកងទុកប្រើប្រាស់បង្ការទប់ស្កាត់មេរោគកូវីដ១៩
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៨ខែមិនាឆ្នាំ២០២០នេះលោកឯក និមល ប្រធានផ្សារបឹងកេងកងហើយក្នុងនាមគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកងខណ្ឌបឹងកេងកង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានឧបត្ថម សំភារៈបង្ការទប់ស្កាត់ការរីរាលដាល់នៃមេរោគ Covid-19 ដល់គណៈកម្មការផ្សារ ដេីម្បីដាក់ជូនបងប្អូន អាជីវករ អតិថិជន កំលាំងសន្តិសុខ កំលាំងអ្នកម៉ូតូឌុប,អ្នករត់ ម៉ូតូកង់បី នៅតាមមាត់ច្រកទ្វារចេញចូលផ្សារទាំង១៣ប្រេីប្រាស់ ៖ក្នុងនោះ
១- ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា , ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភ សាប៊ូលាងដៃ២ធុង អាល់កុលលាងដៃ ០១ធុង ម៉ាស៊ីនវាស់កំដៅ ០១គ្រឿង ម៉ាស់៣០០ និងសំភារៈអប់រំ មួយចំនួន ។
២- លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ឧបត្ថម្ភ អាល់កុលលាងដៃ ០២ធុង ។
៣- លោកស្រី យៀប អាជីវករក្នុងផ្សារ ឧបត្ថម្ភ អាល់កុលលាងដៃ ចំនួន០២ធុង ។
៤- លោកស្រី ស៊ូ គន្ឋា និងស្វាមី អាជីវករក្នុងផ្សារ ឧបត្ថម្ភអាល់កុលលាងដៃចំនួន០១ធុង ។
៥-ប្អូនស្រី ឆវី អាជីវករក្នុងផ្សារ ឧបត្ថម្ភអាល់កុលលាងដៃចំនួន ១០ដប ។
៦-ប្អូនស្រី វណ្ណារី អាជីវករក្នុងផ្សារ ឧបត្ថម្ភអាល់កុលលាងដៃចំនួន ០៥ដប ។
៧- ប្អូនស្រី Ryda ឧបត្ថម្ភ អាល់កុលលាងដៃចំនួន១០ដប ។
៨-លោក Rasana LoveSkinអាជីវករផ្សារ ឧបត្ថម្ភ ជែលលាងដៃ5លីត្រ និងម៉ាស់៥០ ។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានលើកឡើងបន្តទៀតថាថ្នាក់លើនិងសប្បុរសជនជួយឧបត្ថម្ភនូវសម្ភារៈផ្សេងៗនិងសាប៊ូ ម៉ាស ទឹកអាកុលខាងលើនេះមកដល់គណៈកម្មការផ្សារបឹងកេងកងនៅពេលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីប្រើប្រាស់ការពារបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩។ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរក្នុងនាមយេីងខ្ញុំជាប្រធានផ្សារបឹងកេងកង សូមបួងសួងដល់បារមីស័ក្តិសិទ្ធិក្នុងលោក តាមឃុំគ្រង ថែរក្សាការពារ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជៀសផុតពីគ្រោះចង្រៃទាំងពួង ស្គាល់តែ សុខសុវត្ថិភាពគ្រប់ពេលវេលា៕