ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់រងរបួសធ្ងន់ ចំណែកឪពុកម្ដាយនិងប្អូនប្រុសម្នាក់ទៀតរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

117

 

ភ្នំពេញ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើងរវាងរថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រីបុកជាមួយរថយន្តសេអូវីបណ្ដាលអោយក្មេងប្រុសអាយុ៧ឆ្នាំម្នាក់រងរបួសធ្ងន់ចំណែកឪពុកម្ដាយនិងប្អូនម្នាក់ទៀតរងរបួសស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 29 ខែមីនាឆ្នាំ ២០២០ស្ថិតនៅត្រង់ចំណុចស្តុបស្ពានដែកចំកាដូង ភូមិឬស្សី២សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បើតាមសាក្សីបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមគ្រួសារមួយបានបើរថយន្តម៉ាកសេវីពណ៌សំបកឪឡឹកពាក់ស្លាកលេខ ភ្នំពេញ 2J-0259 បើតាមបណ្តោយផ្លូវ ៣៧១ ក្នុងទិសដៅពីកើតមកលិច ស្រាប់តែមកដល់ចំណុចកើតហេតុបានឆ្លងផ្លូវ ២១៧ ខណះពេលដែលឆ្លងជិតផុតហើយក៏មានរថយន្តរបស់ក្រុមហ៊ុនស៊ីនទ្រីបានបើកតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលមកបុករថយន្តម៉ាកសេអូវីពេញទំហឹងបណ្ដាលឲ្យរថយន្តម៉ាកស៊េរីវិញ ៣ទៅ៤បករឡប់បណ្ដាលឲ្យរងការខូចខាតស្ទើរតែទាំងស្រុង នៅក្នុងហេតុការណ៍នោះគឺមានក៏បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ចំណែកឪពុកម្ដាយនិងប្អូនម្នាក់ទៀតក៏បានរងរបួសស្រាលភ្លាមៗនោះក្រុមគ្រួសារក៏បាននាំយកក្មេងប្រុសដែលរងរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យសួគា៍តែនៅក្បែរនោះ ។ចំណែកអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនស៊ីនទ្រីបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលបន្សល់តែរថយន្តទុកនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់នឹងសហការជាមួយសមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យក៏បានចុះទៅធ្វើការវាស់វែងនិងប្រគល់រថយន្តទាំង២ប្រគល់ទៅអោយជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។តែភាគីខាងតំណាងក្រុមហ៊ុនប្រមូលសំរាមមកសម្រួលគ្នាចុងក្រោយខាងភាគីរថយន្តម៉ាកហុងដាCRVមិនទាមទារយករថយន្តយកទៅជួសជុលរៀងខ្លួនចប់នៅកន្លែងកើតហេតុ ។

អត្ថបទដែលជាប់ទាក់ទង