ជនសង្ស័យជិះកង់ឃើញ សន្តិសដេកលង់លក់ លួចទូរស័ព្ទ២គ្រឿង
ភ្នំពេញ : កម្លាំងនគរបាលអន្តរាគមន៍ឃាត់បានភ្លាមៗក្រោយពីជនសង្ស័យជិះកង់ឃើញសន្តិសដេកលង់លក់លួចទូរស័ព្ទ២គ្រឿងត្រូវជនរងគ្រោះស្រែកផ្អើលឆាឡាហឹតុការនេះកើតហេតុ កាលវេលាម៉ោង៣និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២០នៅចំណុចផ្លូវ១៣៥កែង៤៥៤ ស្ថិតនៅភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
ជនរងគ្រោះឈ្មោះ កែវ វល្លិ៍ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅកន្លែងធ្វើការកើតហេតុខាងលើ(យាមកន្លែងស្នាក់នៅ) ។
ជនសង្ស័យឈ្មោះ ស្រុីន សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសំណង់មិនរៀបរយផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ប្រភពព័ត៍មានពីនគរបាលប៉ុស្តិ៍ទួលទំពូងទី១បានអោយដឹងថាមុនកើតហេតុកម្លាំងបានល្បាតសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌក្នុងមូលដ្ឋានដើម្បីបង្ការបទល្មើសលួចឆក់ប្លន់ផ្សេងៗដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋលុះមកដល់ចំណុចកើតហេតុលឺសូរសំឡេងប្រជាពលរដ្ឋស្រែកផ្អើលឆាឡាចោរលួចទូរស័ព្ទហើយភ្លាមនគរបាលយើងអន្តរាគមន៍ឃាត់យកនាំខ្លួនយកមកប៉ុស្តិ៍ដើម្បីសាកសួរនាំ ។