គ្មានអ្នកឆ្លងថ្មី និងព្យាបាលជា ៥ នាក់
ភ្នំពេញ៖
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២០ បានចេញប្រកាសព័ត៌មានថាគិតត្រឹមព្រឹកនេះ
គ្មានអ្នកឆ្លងថ្មី គឺសរុបអ្នកឆ្លងទូទាំងប្រទេស ១២២ នាក់ ។ក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយ៥ នាក់ បន្ថែមទៀតធ្វើឲ្យព្យាបាលជាកើនដល់ ១០៣ នាក់ និងកំពុងព្យាបាល ១៩ នាក់ ។
សូមបងប្អូនប្រជាពលរដ្ឋបន្តរួមសហការជាមួយរាជរដ្ឋាភិបាល និង ស្ដាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលបន្ថែមទៀត ដេីម្បី ការពារសុវត្ថិភាពរបស់បងប្អូនពីជំងឺកូវីដ ១៩ ៕

