ពាក្យពេចន៍សំខាន់ៗរបស់ ប្រធានាធិបតីចិន ស្តីអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់នឹងជំងឺCOVID-19
ស្ថានទូតចិនប្រចាំនៅកម្ពុជានៅរសៀលថ្ងៃទី១៧ខែមេសា ឆ្នាំ២០២០នេះបានបង្ហោះសារពាក្យពេចន៍សំខាន់ៗរបស់ប្រធានាធិបតីចិនស៊ីជីនពីងថ្លែងនៅក្នុងជំនួបពិសេសជាមួយប្រមុខដឹកនាំអង្គការសហប្រជាជាតិប្រមុខដឹកនាំអង្គការសុខភាពពិភពលោកនិងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ស្កាត់ជំងឺCOVID-19 នាពេលកន្លងទៅថ្មី។
ពាក្យពេចន៍សំខាន់ៗរបស់ប្រធានាធិបតីចិនស្តីអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់នឹងជំងឺCOVID-19 មានដូចតទៅ៖
១)ការផ្ទុះឡើងនៃជំងឺវីរុសCOVID-19 បានបង្ហាញឲ្យឃើញម្តងទៀតពីមនុស្សជាតិជាសហគមន៍ជោគវាសនារួមដែលរួមសុខទុក្ខជាមួយគ្នា។ក្នុងយុគសម័យសាកលភាវូបនីយកម្មសេដ្ឋកិច្ចនេះព្រឹត្តិការណ៍ដ៏សំខាន់ដែលបានកើតឡើងជាបន្ទាន់បែបនេះមិនមែនជាការកើតឡើងលើកចុងក្រោយនោះទេបញ្ហានៃគ្រប់ទម្រង់សុវត្ថិភាពបែបប្រពៃណីនិងមិនមែនបែបប្រពៃណីនឹងអាចនាំមកនូវការប្រឈមមុខថ្មីៗឥតឈប់ឈរ។
សហគមន៍អន្តរជាតិត្រូវតែកសាងគំនិតសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដើម្បីជួយយកអាសាគ្នាទៅវិញទៅមករួមគ្នាជម្នះលើហានីភ័យទាំងនេះក៏ដើម្បីរួមគ្នាកសាងភពផែនដីដែលជាជម្រករបស់យើងទាំងអស់គ្នាឲ្យមានភាពល្អប្រសើរឡើង។
(ការសន្ទនាតាមរយៈទូរស័ព្ទជាមួយលោកAntonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិនាថ្ងៃទី១២ខែមីនាឆ្នាំ២០២០)
២)ក្រោមការដឹកនាំរបស់លោកអង្គការសុខភាពពិភពលោកបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់ជំងឺវីរុសCOVID-19 យ៉ាងសកម្មក៏ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាកសហគមន៍អន្តរជាតិហើយចិននឹងបន្តការគាំទ្រអត្ថប្រយោជន៍ដែលដឹកនាំដ៏សកម្មរបស់លោកនិងអង្គការសុខភាពពិភពលោកក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ស្កាត់ជំងឺវីរុសCOVID-19នេះ។
ចិនតែងតែគាំទ្រយ៉ាងសកម្មរាល់ការខិតខំប្រឹងប្រែងក្នុងកិច្ចទប់ស្កាត់នៃសហគមន៍អន្តរជាតិក្រោមសកម្មភាពជាក់ស្តែងក៏បានផ្តល់ជំនួយជូនចំពោះអង្គការអន្តរជាតិក្នុងនោះក៏រាប់បញ្ចូលទាំងអង្គការសុខភាពពិភពលោកនិងជាង៨០ប្រទេសលើពិភពលោកផងដែរ។ភាគីចិននឹងបន្តផ្តល់ការគាំទ្រក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសCOVID-19 សម្រាប់សហគមន៍អន្តរជាតិតាមលទ្ធភាពដែលអាចទៅរួច។
(សារលិខិតឆ្លើយតបជូនចំពោះលោកTedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោកនាថ្ងៃទី២៦ខែមីនាឆ្នាំ២០២០)
ជំងឺឆ្លងដ៏ធំវាគឺជាសត្រូវរបស់មនុស្សជាតិរាល់គ្នា។ជំងឺវីរុសCOVID-19 កំពុងតែរាតត្បាតពេញពិភពលោកវាបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពជីវិតនិងសុខភាពប្រជាពលរដ្ឋក៏ជាការប្រឈមមុខដ៏ធំមួយសម្រាប់សុខសុវត្ថិភាពសាធារណៈលើសកលលោកវាជាស្ថានភាពមួយគួរឲ្យព្រួយបារម្ភជាខ្លាំង។បច្ចុប្បន្ននេះសហគមន៍អន្តរជាតិចាំបាច់ណាស់ត្រូវមានជំនឿចិត្តយ៉ាងមុតមាំរួមកម្លាំងកាយនិងចិត្តសាមគ្គីគ្នាក្នុងការប្រយុទ្ធប្រឆាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិគ្រប់ជ្រុងជ្រោយរួមកម្លាំងប្រយុទ្ធប្រឆាំងដើម្បីយកជម្នះលើសមរភូមិនៃជំងឺឆ្លងកាចសាហាវនៃមនុស្សជាតិរាល់គ្នា។នាពេលនេះខ្ញុំនឹងលើកគំនិតផ្តួចផ្តើមចំនួន៤ចំណុច។
ទី១៖តស៊ូប្រឆាំងទប់ស្កាត់ជំងឺវីរុសCOVID-19 ដែលជាលក្ខណៈសកល។សហគមន៍អន្តរជាតិគួរតែពន្លឿនសកម្មភាពចូលរួមបញ្ឈប់ការរីករាលដាលនៃស្ថានភាពជំងឺវីរុសCOVID-19 ប្រកបដោយភាពមុះមុត។ខ្ញុំផ្តល់យោបល់ថានឹងរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសG20 យ៉ាងឆាប់រហ័សពង្រឹងការចែករំលែកព័ត៌មានសហការគ្នាក្នុងការស្រាវជ្រាវឱសថវេជ្ជសាស្រ្តវ៉ាក់សាំងការពារនិងការទប់ស្កាត់នឹងជំងឺវីរុសដើម្បីទប់ស្កាត់ស្ថានភាពរាលដាលឆ្លងដែននៃជំងឺវីរុសប្រកបដោយប្រសិទ្ធភាព។
ត្រូវរួមដៃគ្នាជួយលើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាលសាធារណៈរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍ដែលមានលក្ខណៈទន់ខ្សោយ។ខ្ញុំផ្តល់ជាយោបល់អាចចាប់ផ្ដើមពីគំនិតផ្តួចផ្តើមជំនួយទប់ស្កាត់ជំងឺវីរុសCOVID-19 ក្នុងប្រទេសG20 ដែលក្រោមការគាំទ្រនៃអង្គការសុខភាពពិភពលោកអាចពង្រឹងទំនាក់ទំនងព័ត៌មានសម្របសម្រួលគោលនយោបាយសហការគ្នាក្នុងការអនុវត្ត។ភាគីចិនរក្សាគំនិតសហគមន៍ជោគវាសនារួមនៃមនុស្សជាតិនឹងចែករំលែករបៀបនៃការអនុវត្តទប់ស្កាត់ប្រកបដោយអត្ថប្រយោជន៍ជូនដល់បណ្តាប្រទេសលើពិភពលោកសហការក្នុងការស្រាវជ្រាវរួមគ្នាអំពីឱសថវេជ្ជសាស្រ្តវ៉ាក់សាំងការពារនិងព្រមទាំងផ្តល់ជំនួយជូនដល់ប្រទេសដែលកើតមាននូវជំងឺវីរុសCOVID-19 តាមលទ្ធភាពដែលអាចធ្វើបាន។
ទី២៖ចូលរួមបង្កើតកិច្ចទប់ស្កាត់រួមជាលក្ខណៈអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ជំងឺវីរុសគ្មានព្រំដែនទេ។វាជាសត្រូវរបស់យើងរាល់គ្នា។បណ្តាប្រទេសត្រូវរួមដៃគ្នាបង្កើតបណ្តាញដែលការពាររួមទប់ស្កាត់រួមដោយតឹងរឹងបំផុត។ភាគីចិនបានបង្កើតមជ្ឈមណ្ឌលចំណេះដឹងក្នុងការទប់ស្កាត់នឹងជំងឺវីរុសCOVID-19ក្នុងប្រព័ន្ធអ៊ីនធើណេតដោយលក្ខណៈបើកចំហជូនបណ្តាប្រទេស។ត្រូវតែរួមកម្លាំងគ្នាពីបណ្តាប្រទេសសហការរួមគ្នាពន្លឿនការស្រាវជ្រាវឱសថវេជ្ជសាស្រ្តវ៉ាក់សាំងការពារការតេស្តពិនិត្យនិងផ្នែកផ្សេងទៀតដើម្បីជាកម្លាំងក្នុងការទទួលបានសមិទ្ធផលជូនដល់មនុស្សជាតិទាំងឡាយ។ត្រូវតែពិភាក្សាគ្នាបង្កើតយន្តការទំនាក់ទំនងជាបន្ទាន់សម្រាប់សុខាភិបាលសាធារណៈក្នុងតំបន់លើកកម្ពស់សំទុះនៃការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងបញ្ហាសុខាភិបាលសាធារណៈ។
ទី៣៖គាំទ្រការផ្តល់អត្ថប្រយោជន៍ដល់អង្គការអន្តរជាតិយ៉ាងសកម្ម។ភាគីចិនគាំទ្រអត្ថប្រយោជន៍ដឹកនាំនៃអង្គការសុខភាពពិភពលោកកំណត់វិធានការទប់ស្កាត់យ៉ាងសមស្របស្របតាមវិទ្យាសាស្រ្តដើម្បីរារាំងការរីករាលដាលនៃជំងឺវីរុសCOVID-19 ដោយអស់ពីសមត្ថភាព។ខ្ញុំផ្តល់យោបល់ថាប្រទេសG20 ទាំងអស់អាចពង្រឹងការចែករំលែកនៃព័ត៌មានទប់ស្កាតនឹងជំងឺវីរុសCOVID-19 ដោយពឹងផ្អែកលើអង្គការសុខភាពពិភពលោកជំរុញផ្សព្វផ្សាយត្រីវិស័យនៃការទប់ស្កាត់ដែលប្រកបដោយប្រព័ន្ធគ្រប់ជ្រុងជ្រោយដែលមានប្រសិទ្ធភាព។
ត្រូវតែផ្តល់អត្ថប្រយោជន៍នៃកិច្ចសម្របសម្រួលទំនាក់ទំនងសម្រាប់ប្រទេសG20 ពង្រឹងកិច្ចសន្ទនានិងពិភាក្សាគោលនយោបាយរៀបចំកិច្ចប្រជុំជាន់ខ្ពស់ស្តីអំពីសុវត្ថិភាពសុខាភិបាលសាធារណៈជាលក្ខណៈសកលតាមពេលសមស្របមួយ។ប្រទេសចិននឹងសហការគ្នាជាមួយបណ្តាប្រទេសដើម្បីជំរុញកម្លាំងគាំទ្រជូនចំពោះអង្គការអន្តរជាតិនិងក្នុងតំបន់ដែលជាប់ពាក់ព័ន្ធជាមួយ។
ទី៤៖ពង្រឹងកិច្ចសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចអន្តរជាតិ។ជំងឺវីរុសCOVID-19 បានធ្វើឲ្យមានការប៉ះទង្គិចជាមួយនឹងការផលិតនិងតម្រូវការលើសកលលោកបណ្តាប្រទសគួរតែរួមដៃគ្នាពង្រឹងកម្រិតកម្លាំងសម្របសម្រួលនូវគោលនយោបាយម៉ាក្រូទប់ស្កាត់សេដ្ឋកិច្ចពិភពលោកកុំឲ្យធ្លាក់ចូលក្នុងស្ថានភាពអន់ថយ។ត្រូវអនុវត្តគោលនយោបាយហិរញ្ញវត្ថុនិងរូបិយប័ណ្ណប្រកបដោយភាពខ្លាំងនិងប្រសិទ្ធភាពជំរុញស្ថេរភាពនៃអត្រាប្តូរប្រាក់លើបណ្តាប្រទេសឲ្យមានភាពទូទៅធម្មតា។ត្រូវពង្រឹងកិច្ចសម្របសម្រួលគ្រប់គ្រងហិរញ្ញវត្ថុការពាររក្សាស្ថេរភាពទីផ្សារហិរញ្ញវត្ថុសកលលោក។
ត្រូវរួមគ្នាការពារស្ថេរភាពសង្វាក់ផ្គត់ផ្គង់និងផលិតកម្មលើសកលលោកចិននឹងពង្រឹងកម្រិតកម្លាំងក្នុងការផ្តល់វត្ថុធាតុដើមនៃឱសថសម្ភារៈចាំបាច់ក្នុងជីវភាពសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសCOVID-19 និងផលិតផលផ្សេងទៀតជូនដល់ទីផ្សារអន្តរជាតិ។ត្រូវតែការពារស្រ្តីនិងកុមារការពារមនុស្សចាស់ជរាជនពិការនិងជនងាយរងគ្រោះផ្សេងទៀតការពារជីវភាពមូលដ្ឋានគ្រឹះរបស់ប្រជាពលរដ្ឋ។ប្រទេសចិននឹងបន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុយ៉ាងសកម្មនិងគោលនយោបាយសុខុមាលភាពនៃរូបិយប័ណ្ណយ៉ាងនឹងនរពង្រីកកំណែទម្រង់បើកចំហយ៉ាងមុះមុតបន្ធូរកម្រិតនាំចូលសម្រាប់ទីផ្សារបន្តរក្សាបរិស្ថានពាណិជ្ជកម្មឲ្យបានល្អប្រសើរពង្រីកការនាំចូលយ៉ាងសកម្មនិងពង្រីកការវិនិយោគក្រៅប្រទេសដើម្បីរួមចំណែកក្នុងកិច្ចរក្សាស្ថេរភាពសេដ្ឋកិច្ចពិភពលោក។
ខ្ញុំក៏សូមអំពាវនាវប្រទេសដែលជាសមាជិកG20ទាំងអស់ត្រូវចាត់វិធានការរួមគ្នាកាត់បន្ថយពន្ធកម្ចាត់របាំងរារាំងបើកទូលាយពាណិជ្ជកម្មបញ្ចេញនូវសញ្ញានៃភាពខ្លាំងលើកកម្ពស់ឆន្ទៈសម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។យើងគួរតែកំណត់ផែនការសកម្មភាពសម្រាប់ប្រទេសទាំងG20 ហើយកំណត់យន្តការចាំបាច់ក្នុងការទំនាក់ទំនងនិងរៀបចំយ៉ាងទាន់ពេលក្នុងកិច្ចសម្របសម្រួលគោលនយោបាយម៉ាក្រូក្នុងការទប់ស្កាត់នឹងជំងឺវីរុសCOVID-19។(សុន្ទរកថាក្នុងកិច្ចប្រជុំកំពូលពិសេសនៃថ្នាក់ដឹកនាំប្រទេសG20 នាថ្ងៃទី២៦ខែមីនាឆ្នាំ២០២០ដែលមានចំណងជើងថារួមគ្នាទប់ស្កាត់នឹងជំងឺវីរុសCOVID-19 រួមគ្នាពុះពារក្នុងគ្រាលំបាក)។
នាបច្ចុប្បន្ននេះរដ្ឋាភិបាលនិងប្រជាពលរដ្ឋចិនបានរួមកម្លាំងគ្នាក្នុងការទប់ស្កាត់នឹងជំងឺវីរុសCOVID-19។មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។ក្នុងគ្រាដ៏ពិសេសនេះប្រជាជនកម្ពុជាបានឈរជាមួយយើងទាំងអស់គ្នា។ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យសួរសុខទុក្ខនិងគាំទ្រដល់យើងទាំងអស់គ្នាសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានគាំទ្រភាគីចិនជាច្រើនលើកច្រើនសារហើយថ្ងៃនេះក៏បានអញ្ជើញបំពេញទស្សនកិច្ចជាពិសេសក្នុងប្រទេសចិនដែរនេះបានបង្ហាញឲ្យឃើញពីមិត្តភាពនិងជំនឿចិត្តរវាងចិននិងកម្ពុជាដែលមិនអាចបំបាក់បានក៏សបញ្ជាក់ឲ្យឃើញពីអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាដែលរួមសុខរួមទុក្ខជាមួយគ្នា។
(ពាក្យពេចន៍ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២០)
គណបក្សកុម្មុនីស្តនិងរដ្ឋាភិបាលចិនមានទំនួលខុសត្រូវខ្ពស់ចំពោះប្រជាជនចិននិងសហគមន៍អន្តរជាតិក៏បានចាត់វិធានទប់ស្កាត់យ៉ាងហ្មត់ចត់បំផុតនិងតឹងរឹងបំផុត។បច្ចុប្បន្ននេះការទប់ស្កាត់នឹងជំងឺវីរុសCOVID-19 ទទួលបានសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។ជនជាតិចិនជាជនជាតិដែលធ្លាប់ឆ្លងកាត់ការលំបាក។ហើយចិនមានជំនឿចិត្តមានសមត្ថភាពអាចយកឈ្នះជាមួយនឹងជំងឺវីរុសមួយនេះបាន។យើងប្រកាន់ភ្ជាប់នូវឥរិយាបថបើកចំហនិងតម្លាភាពក្នុងកិច្ចពង្រឹងសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលរួមបញ្ចូលទាំងកម្ពុជាផងដែររួមគ្នាទប់ស្កាត់នឹងជំងឺវីរុសប្រកបដោយប្រសិទ្ធភាពការពារសុខសុវត្ថិភាពសាធារណៈលើសកលលោកនិងក្នុងតំបន់។យើងនឹងមើលថែប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់អាស្រ័យក្នុងប្រទេសចិនដូចប្រជាពលរដ្ឋខ្លួនក្នុងនោះក៏រួមបញ្ចូលទាំងសិស្សនិស្សិតបរទេសផងដែរដើម្បីធានាបានជីវភាពនិងសុខភាពរបស់ពួកគេ។
(ពាក្យពេចន៍ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២០)៕
