កុមារលង់ទឹកស្លាប់០៣នាក់ ពេលរាវគ្រុំនៅក្នុងទឹកបឹងរលួស
កណ្តាល៖ នគរបាលស្រុកពញាឮបានរាយការណ៍ថាមានកុមារលង់ទឹក(ស្លាប់)០៣នាក់ដែលកើតហេតុ៖ទី១៧ខែមេសាឆ្នាំ២០២០វេលាម៉ោង១៦និង៤០នាទីនៅចំណុចបឹងរលួសភូមិពង្រឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាល។
នគរបាលស្រុកពញាឮបានរៀបរាប់ថា“សង្វេកពន់ពេក.ហរទ័យភាំងស្លុត.ម្តាយឯណាមិនស្រណោះ?ព្រឹកថ្ងៃនៅជាមួយគ្នាសោះ! ចន្លោះភ្លេចស្ងួន. តែមួយប៉ព្រិចភ្លែក. ។ពុកម៉ែបងប្អូនបើមានកូនតូចបាត់ភ្លាមឆាប់រក. មិនត្រូវទុកចោលអោយឆ្ងាយពីភ្នែក.
ស្រះបឹងពាងធុងព្រីភ្លើង. របស់មុតស្រួចភេសជ្ជៈឱសថសោរឡានម៉ូតូក្មេងឆ្លាតរពិសកុំប្រហែស“។
ជនរងគ្រោះចំនួន០៣នាក់(ស្លាប់)៖
១_ឈ្មោះអេងស៊ាងលីភេទប្រុសអាយុ១៤ឆ្នាំមុខរបរសិស្ស។
២_ឈ្មោះអុលសត្យាភេទប្រុសអាយុ១២ឆ្នាំមុខរបរសិស្ស។
៣_ឈ្មោះជួបតុលាភេទប្រុសអាយុ១១ឆ្នាំមុខរបរសិស្ស
ជនរងគ្រោះទាំងបីនាក់មានទីលំនៅភូមិត្រពាំងព្រីងសង្កាត់ពញាពន់ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
នគរបាលបានបញ្ជាក់ពីសភាពរឿងហេតុ៖នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ
ក្មេងប្រុសទាំងបីនាក់បាននាំគ្នាជិះកង់ទៅរាវគ្រុំនៅក្នុងទឹកបឹងរលួសស្ថិតនៅក្នុងភូមិសាស្ត្រភូមិពង្រឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាល។ដោយបានបាត់កូនយូពេកឪពុកម្តាយបាននាំគ្នាដើររកកូនរបស់ខ្លួនប៉ុន្តែរកពុំឃើញ។លុះរហូតដល់វេលាម៉ោង១៦និង៤០នាទីឪពុកម្តាយបាននាំបងប្អូននិងអ្នកនៅជិតខាងដើររកកូនម្ដងទៀតនៅតែមិនឃើញក្នុងខណះពេលនោះឪពុកជនរងគ្រោះនិងអ្នកជិតខាងបាននាំគ្នាចុះទៅរាវរកជនរងគ្រោះនៅក្នុងទឹកបឹងរលួសរួចហើយបានប្រទះឃើញជនរងគ្រោះទាំងបីនាក់នោះលង់ទឹកស្លាប់តែម្តង។បន្ទាប់មកក្រុមគ្រួសារបានយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
