អាជ្ញាធរខណ្ឌពោធិ៏សែនជ័យ ចុះបោសលាងសម្អាតទ្រូងផ្លូវជាតិលេខ៤ ពីរង្វង់មូលចោមចៅដល់កែងផ្លូវ មហាវិថីឈ្នះឈ្នះ ដើម្បីលើកកម្ពស់អនាម័យបរិស្ថានស្អាត

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ទី១៨ ខែមេសា ឆ្នាំ២០២០នេះ
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៏សែនជ័យ បានដឹកនាំកម្លាំងសន្តិសុខ សហការជាមួយ អាជ្ញាធរ សង្កាត់ចោមចៅទី៣និងកម្លាំងសុិនទ្រី បានចុះធ្វើអនាម័យ បរិស្ថានស្អាត នៅលើកទ្រូវផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ ដល់ចំណុចប្រសពមហាវិថីឈ្នះឈ្នះ(ផ្លូវកប់ស្រូវ) ចំងាយប្រមាណជាង៣០០០ ម៉ែត្រក្នុងនោះដោយមាន មធ្យោបាយ រថយន្តបូមដីរបស់សាលាក្រុងចំនួន២គ្រឿង នឹងសាលាជម្ពូវ័ន ១គ្រឿង និងកម្លាំងកម្មករជាង១០នាក់ បានចុះសំអាតអនាម័យ ដោយបោសដីលើទ្រូវផ្លូវជាតិលេខ៤ទាំងសង់ខាង និងសម្អាតបរិស្ថាន ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែនជម្ពូវ័នផងដែរ ។
តាមការបញ្ជាក់ឲ្យដឹងពីលោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៏សែនជ័យថា ដោយពិនិត្យឃើញជារៀងរាល់ថ្ងៃនេះពីបញ្ហាធុលីដីហ៊ុយដែលធ្វើអោយប៉ះពាល់ផ្នែកបរិស្ថាន និង សុខភាពប្រជាជន ដែលរស់នៅអមសងខាងផ្លូវនិងអ្នកំណើរតាម មធ្យោ បាយនានាចេញចូលមករាជធានីភ្នំពេញដោយឆ្លងកាត់ នៅលើផ្លូវជាតិលេខ៤នេះ ក្នុងរយៈពេល ប៉ុន្មានថ្ងៃ និងដើម្បីចូលរួមអនាម័យ តាមពាក្យស្លោកការរស់នៅស្អាត,ហូបស្អាត,បរិស្ថានល្អបញ្ជៀសជំងឺ ដង្កាត់ ទាំងឡាយមកយ៉ាយឺលើខ្លួនប្រានយើងផង និងក្រុមគ្រួសារយើងផងពិសេសបញ្ជៀសការឆ្លងជំងឺកូវិដ-១៩ ដែលសកលកលោក ទាំងមូលកំពុងតែរួមគ្នាកម្ចាត់។
លោកបន្ដថា៖ ការចុះសម្អាតអនាម័យនៅបណ្ដោយផ្លូវជាតិលេខ៤ និងបរិវេណវិទ្យាល័យហ៊ុនសែនជម្ពូវន័នេះ អាជ្ញាធរខណ្ឌពោធិ៏សែនជ័យរួមជាមួយសង្កាត់ ចោមចៅទី៣នេះ អាជ្ញាធរបានមើលឃើញថា នៅ ទីតាំងទាំងពីកន្លែងនេះមានថង់ផ្លាស់ស្ទិចនៅទាស ពេញដី និងធុលីដីហុយនៅលើទ្រូវផ្លូវដែលធ្វើឲ្យ ប៉ះពាល់ផ្នែកបរិស្ថាន និងសុខភាពមកលើបងប្អូនប្រជាជនធ្វើដំណើរតាមបណ្ដោយផ្លូវនេះពិបាកក្នុងការធ្វើដំណើរ និងអាចប៉ះពាល់ដល់សុខភាពបងប្អូន អាជ្ញាធរចុះធ្វើអនាម័យមិនគិថ្ងៃសៅរ៏ ឬថ្ងៃអាទិត្យ នោះឡើយ ៕
ដោយ៖ សំរិត