អ្នកជំងឺកូវីដ 19 ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកម្ពុជា 1000 ដង បន្ទាប់ពីព្យាបាលពួកគេយ៉ាងទុកចិត្តទុកដាក់រហូតដល់ជាសះស្បើយ
ភ្នំពេញ៖
អ្នកជំងឺកូវីដ១៩ ដែលបានព្យាបាលជាសះស្បើយហើយបានចាកចេញពីមិនទៅពេទ្យមិត្តភាពខ្មែរសូវៀតពេលត្រឡប់ទៅស្រុកកំណើតវិញបានចេញសារ
ថ្លែងអំណរគុណអស់ពីបេះដូងចំពោះក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាក ដែលបានថែទាំ ព្យាបាលជានិច្ចកាល ផ្តល់ភាពកក់ក្តៅដល់ពួកយើងគ្រប់ពេលវលា ពួកអ្នកមានគ្រូពេទ្យ គិលានុបដ្ឋាកគិលានុបដ្ឋាយិកាដ៏ល្អពួកយើងសូមអបអរសាទរ ជាថ្មីម្តងទៀតពួកយើងសូមអរគុណមួយពាន់ដងដល់ពួកអ្នក។
នៅរសៀលថ្ងៃទី 18 ខែមេសានេះ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានចេញសារ ពាក្យពេចន៍ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យយើង របស់អ្នកជំងឺCovid-19 ជនជាតិបារាំង ៤ នាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានជាសះស្បើយនិងបានវិលត្រឡប់ទៅផ្ទះវិញ។
ខ្លឹមសារដែលរៀបរាប់ដោយអ្នកជំងឺជនជាតិបារាំងទេនោះ៖
“អរុណសួស្តី លោកវេជ្ជបណ្ឌិត សួន
យើងស្តាយណាស់ដែលមិនបាននិយាយពាក្យបន្តិចបន្ទួចថាអរគុណពួកអ្នករហូតមកដល់ពេលនេះ
ឥឡូវពួកយើងបានមកដល់អាកាសយានដ្ឋានទីក្រុងសេអ៊ូលហើយដោយសារពួកយើងទាំងបួននាក់មានពេលវេលាខ្លីផង យើងសូមថ្លែងអំណរគុណអស់ពីបេះដូងចំពោះពួកអ្នកដែលបានថែទាំ ព្យាបាលជានិច្ចកាលលពួកអ្នកផ្តល់ភាពកក់ក្តៅដល់ពួកយើងគ្រប់ពេលវេលា ពួកអ្នកមានគ្រូពេទ្យ គិលានុបដ្ឋាកគិលានុបដ្ឋាយិកាដ៏ល្អពួកយើងសូមអបអរសាទរ ជាថ្មីម្តងទៀតពួកយើងសូមអរគុណមួយពាន់ដងដល់ពួកអ្នកហើយពួកយើងមិនអាចបំភ្លេចបានឡើយនូវអំពើល្អរបស់ពួកអ្នក ពីយើខ្ញុំ
Jean Marie,Jeanine Heitzler,Jacques et Angele Dremiere”៕
