ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ មិនភ្លេចវរះ កងទព័នៅសមរភូមិមុខទេ បើទោះបីជាប់ដៃមមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ក្តី

112
ភ្នំពេញ៖ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក កើត ឆែ អភិបាលរងនិងជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជូនអំណោយមួយចំនួនដល់វរះកងទ័ពជួរមុខមានកងពលធំអន្តរាគមន៏លេខ៣,កងពលតូចអន្តរាគមន៏លេខ៩,វរះនគរបាលលេខ៧៩៣,បញ្ជាការដ្ឋានអង្គរក្សខេត្តព្រះវិហារ និងកងពលតូចអន្តរាគមន៏លេខ១២៨ប្រចាំស្រុកសៀម   ប៉ាង ខេត្តស្ទឹងត្រែង។
   អង្គភាពកងទ័ព និងនគរបាលនៅទិសជួរមុខទាំងនៅខេត្តព្រះវិហារ ក៏ដូចជានៅខេត្តស្ទឹងត្រែងសុទ្ធសឹងជាអង្គភាពដែលចងសម្ពន្ធ័មេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញ តែងបានផ្សាភ្ជាប់នូវមនោសញ្ចេតនារវាងសមរភូមិមុខ និងសមរភូមិក្រោយនិងបានជួយឧបត្ថម្ភដល់កងទ័ព ក៏ដូចជាគ្រួសារកងទ័ពដែលកំពុងឈរជើងការពារបូរណៈភាពទឹកដីជាប់ជាប្រចាំតាំងពីថ្នាក់ក្រុងដល់ថ្នាក់ខណ្ឌ ពិសេសគឺបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេបតីតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅផ្តល់ជូនបងប្អូនដើម្បីសំរាលការលំបាកខ្វះខាតនិងលើកកំពស់ជីវភាពកងទ័ព និងគ្រួសារកងទ័ពឲ្យបានប្រសើរឡើង។
 លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ទិព្រះវិហារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនដែលជានិច្ចកាលតែងផ្តល់ការជួយឧបត្តម្ភដល់កងទ័ពនៅសមរភូមិមុខនិងគិតគូពីសុខទុក្ខបងប្អូនកងទ័ពនិងគ្រួសារកងទ័ពតាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
   លោកឧត្តមសេនីយ័ស្រី ឌឹក ក៏បានលើកឡើងពីសភាពការណ៏តាមបណ្តោយព្រំដែនកម្ពុជា.ថៃទិសប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់ល្អដែលកំពុងក្លាយជាព្រំ ដែននៃសន្តិភាព អភិវឌ្ឍន៏និងពាណិជ្ជកម្ម។
    ពាក់ពន្ធ័នឹងបញ្ហាជំងឺកូវីដ-១៩ដែល កំពុងរីករាលដាលនៅជុំវិញពិភពលោក ហើយកម្ពុជាក៏ទទួលរងផលប៉ះពាល់ដែរនោះ លោកមេបញ្ជាការបានថ្លែងថា កងទ័ព និងគ្រួសារកងទ័ពឈរជើងនៅទិស ប្រាសាទព្រះវិហារ ទិសស្រុកជាំក្សាន្តគឺពុំមានកងទ័ពយើងណាម្នាក់មានឆ្លងជំងឺ កូវីដ-១៩នោះទេ ដោយបងប្អូនបានប្រកាន់ខ្ជាប់នូវបទបញ្ជាររបស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន និងការណែនាំពីការសំអាតអានាម័យរបស់ក្រសួងសុខាភិបាល។
   លោកឧត្តមសេនីស្រី ឌឹក បន្តទៀតថា ជំងឺកូវីដ-១៩គឺប្រៀបបានទៅនឹងខ្មាំងសត្រូវលាក់មុខដែលយើងមើលមិនឃើញធ្វើអោយយើងលំបាកក្នុងការប្រយុទ្ធប្រឆាំង។ដូច្នេះមានតែការខិតខំអនុវត្តការសំអាតដោយ ឧស្សាហ៏លាងដៃនឹងសាប៉ូ ,អាល់កុលឬជេលសម្លាប់មេរោគ,ការប្រើម៉ាសការពារ និងជៀសវាងការប្រមូលផ្តុំគ្នានិងត្រូវរក្សាគម្លាតសុវត្ថិភាពពីមនុស្សម្នាក់ទៅម្នាក់យ៉ាងតិច២ម៉ែត្រ។
     ជាមួយនឹងការពាំនាំការសាកសួរសុខទុក្ខពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកកើត ឆែ បានលើកឡើងថា ទោះបីរដ្ឋបាលរាជធានីភ្នំពេញមានភាពមមាញឹកលើការងារអភិវឌ្ឍន៏ទីក្រុង ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ.១៩យ៉ាងណាក្តីក៏រដ្ឋបាលរាជធានីភ្នំពេញមិនភ្លេចវរះ កងទ័ព,វរះនគរបាលយើង ដែលកំពុងឈរការពារទឹកដីតាមបណ្តោយព្រំដែនទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែងនោះដែរ ។នេះជាមនោសញ្ចេតនាផ្សារភ្ជាប់ រវាងសមរភូមិមុខនឹងសមរភូមិក្រោយ។លោកអភិបាលរងក៏បានអំពាវនាវដល់កងទ័ពនិងកងនគរបាលបាលទាំងអស់ដែលកំពុងឈរជើងនៅទិសជួរមុខប្រសាទព្រះវិហារ និងស្ទឹងត្រែងត្រូវចេះការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនតាមរយៈ ការធ្វើអនាម័យជាប់ជាប្រចាំគឺការពារកុំឲ្យឆ្លងជំងឺដ៏កាចសាហាវកូវីដ-១៩ដែលជាសត្រូវបំបាំងកាយយើងមើលមិនឃើញនោះទេ។
   នាឧិកាសនោះដែរ លោកកើត ឆែ ក៏បាននាំយកអំណោយជាថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទៅផ្តល់ជូនវរៈកងទ័ព និងនគរបាល,បញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះផ្តល់ជូនសំរាប់អង្គភាពកងពលធំអន្តរាគមន៏លេខ៣ មានទឹកប្រាក់១០លានរៀល,ផ្តល់ជូនកងពលតូចអន្តរាគមន៏លេខ៩.៥លានរៀល,វរះនគរបាលការពារព្រំដែនលេខ៧៩៣ចំនួន៥លានរៀល,បញ្ជការដ្ឋានអង្គរក្ស២០លានរៀល,កងពលតូចអន្តរាគមន៏លេខ១២៨.៥លានរៀលនឹងផ្តល់ជូនវរះសេនាតូចអន្តរាគមន៏លេខ២៨១.២៨២.២៨៣,២៨៤និង២៨៥រួមទាំងការផ្តល់ជូនដល់នាយទាហាន,នាយទាហានរងនិងពលទាហានសរុបជាថវិកាចំនួន៤២០.៣៥០.០០០រៀល៕
អត្ថបទដែលជាប់ទាក់ទង