ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ នៅតែបន្តសកម្មភាពការងារ ជួសជុល ថែទាំផ្លូវឡើងវិញជាច្រើនខ្សែនិងសូមអោយ មានការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

140
ព្រះវិហារ៖ កំណាត់ផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តព្រះវិហារ ដែលរងការនូវការខូចខាតត្រូវបានមន្ទីរសាធារណការ និងដឹជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុល ថែទាំឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ 

     ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានលើកឡើងថាក្រុមការងារថែទាំជួសជុលផ្លូវ របស់មន្ទីរសាធារណការជាច្រើនក្រុមតែងបានចុះតាមគោលដៅរៀងៗខ្លួន ដើម្បីជួសជុលឡើងវិញ ដោយអនុវត្តន៍តាមការណែនាំ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គឺបានឱ្យមន្ទីរសាធារណការគ្រប់រាជធានីខេត្ត ត្រូវយកចិត្តទុកដាក់មើលការថែទាំជួសជុលផ្លូវថ្នល់ឱ្យបានល្អ។ អនុវត្តន៍តាមការណែនាំនេះទើបមន្ទីរសាធារណការ ខេត្តព្រះវិហារ បានចាត់មន្ត្រីបច្ចេកទេស កម្មករជាច្រើនក្រុម ចុះជាប់ជាប្រចាំតាមគោលដៅរៀងៗខ្លួន ដើម្បីធ្វើការជួសជុលថែទាំផ្លូវថ្នល់អោយបានល្អ ដោយមិនទុកឱ្យផ្លូវណាមួយក្លាយពីសំបុកមាន់ទៅអូរ ព្រែកនោះទេ។

  ជាក់ស្តែងសម្រាប់ថ្ងៃទី២០ មេសា ២០២០នេះ ក្រុម ការងារថែទាំផ្លូវថ្នល់របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើសកម្មភាពការងារមួយចំនួនក្នុងនោះ មានដូចជា៖ ទី១. សកម្មភាពក្រុមការងារថែទាំផ្លូវជាតិលេខ៩៤ (ក្រាលល្បាយថ្មភ្នំ) ដែលមានប្រវែង ៦១គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៩ ទីរួមស្រុកឆែប ដល់កំពង់ស្រឡៅ១(ព្រំដែនខ្មែរ-ឡាវ)។

   លោកសំ លាងទ្រីបន្តថា សម្រាប់ថ្ងៃ២០ មេសានេះដែរ ក្រុមការងារ ចាប់ផ្តើមកៀរសម្រួលផ្លូវ និងថែមល្បាយថ្មភ្នំ សម្រេចបានលទ្ធផល ០៥ គីឡូម៉ែត្រ សរុបរួមសម្រេចបានប្រវែង ០៥ គីឡូម៉ែត្រ ស្ថិតក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។

ទី២. ក្រុមការងារថែទាំផ្លូវជាតិលេខ៩៥ ថ្ងៃនេះបន្ត ស្រោចកៅស៊ូសៀលស្នាមប្រេះ ស្រុត នៅចន្លោះ គីឡូម៉ែត្រ ២៩+០០០ ដល់ គីឡូម៉ែត្រ៣៨+០០០ សម្រេចបានលទ្ធផល ១៧២ ម៉ែត្រការ៉េ ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។
  លោកសូមអោយបងប្អូនដំណើរប្រកបដោយ សុខសុវត្ថិភាព និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីគ្រួសាររបស់បងប្អូន និងអ្នកដទៃ៕
អត្ថបទដែលជាប់ទាក់ទង