ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវបង្ក្រាបបទល្មើស ព្រហ្មទណ្ឌចំនួន៤ករណី

112

ព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំចង្អុលបង្ហាញ និងបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញបានស្រាវជ្រាវបង្ក្រាបបទល្មើស ព្រហ្មទណ្ឌចំនួន៤ករណី ក្នុងនោះករណីកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់១ករណី និងករណីចោរកម្ម៣ករណី។

ករណីទី១៖(កាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់)នៅថ្ងទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៩នឹង៣០នាទី មានបុរស៤នាក់ (ជនជាតិចិន២នាក់,ខ្មែរ២នាក់ )និងស្រី១នាក់ ជនជាតិខ្មែរ អ្នកបកប្រែភាសាចិន បម្រើការងារនៅក្រុមហ៊ុនកាស៊ីណូ ស្ថិតក្នុងអគារ ឆៃណាថោន ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ បាននាំខ្លួនជនសង្ស័យជាជនជាតិចិន១នាក់ និង អាវុធខ្លី១ដើម មកប្រគល់ឲ្យកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរូបនេះជាបុគ្គលិករបស់ក្រុមហ៊ុន (ផ្នែកOnline ) មានអាវុធជាប់នឹងខ្លួន។

ជនសង្ស័យឈ្មោះ Zheng Xiang Yun ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មានស្រុកកំណើតទីក្រុងថុងហ័រ ខេត្តជីលីង នៃប្រទេសចិន មុខរបរបុគ្គលិក Online នៅក្នុងអគារឆៃណាថោន ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងយកបានរួមមាន៖ កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI ,បង់កាំភ្លើង១ និងគ្រាប់ប្រភេទ៣៨០ ចំនួន២គ្រាប់។ ចំពោះករណីនេះកំពុងបន្តនិតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

ករណីទី២៖ (អំពើចោរកម្ម )នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២៣នឹង៤៥នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមដងផ្លូវ ពេលដល់ចំណុចមុខសាលាបឋមសិក្សា ផ្សារលើ ស្ថិតនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ភេទប្រុស ជនជាតិខ្មែរ កំពុងជិះម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លែក ពណ៌ទឹកក្រូច-ខ្មៅ គ្មានផ្លាកលេខ គួរអោយសង្ស័យក៏ឃាត់ត្រួតពិនិត្យ បន្ទាប់ពីត្រួតពិនិត្យឃើញថា ម៉ូតូដែលជនសង្ស័យជិះ បែកគ្រាប់សោរ ក៍ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់តែម្តង។ ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី។

ករណីទី៣៖(អំពើចោរកម្ម) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១នឹង៣០នាទី រំលងអាធ្រាត្រ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវសេតេ ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ២នាក់(ជនជាតិខ្មែរ១នាក់,ជនជាតិវៀតណាម១នាក់) កំពុងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាC.125 ពណ៌ខ្មៅ គ្មានកម្បាំង គ្មានផ្លាកលេខ គួរអោយសង្ស័យ ក៏ឃាត់ត្រួតពិនិត្យ រកឃើញ សោរច្នៃសម្រាប់កាច់បំបែកសោរកម៉ូតូ១ និងសោរខ្សៀសម្រាប់ តសោរច្នៃ១ដើម ឃាត់ខ្លួនទាំង២នាក់តែម្តង។ ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី។

ករណីទី៤៖ (អំពើចោរកម្ម)នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២នឹង៤០នាទី រំលងអាធ្រាត្រ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវទៅបន្ទាយ PM ចុងអូរឈើទាល ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជនជាតិខ្មែរ កំពុងជិះម៉ូតូ១គ្រឿង ម៉ាកTODAY ពណ៌ស គ្មានផ្លាកលេខ គួរអោយសង្ស័យ ឃាត់ត្រួតពិនិត្យ រកឃើញទូរស័ព្ទជាច្រើនគ្រឿង បំបែកជាបំណែកៗ, កូនកាំប៉ិតស្នៀត១ដើម ,ទួឡីវីស ,កន្ត្រៃកាត់ខ្សែភ្លើង និងសម្ភារមួយចំនួនទៀត ក៍ឃាត់ខ្លួនទាំង២នាក់តែម្តង។ ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង