ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារ សង្កាត់ច្បារអំពៅទី១ ជួយដល់អ្នកក្រខ្សត់២០គ្រួសារ

336

ភ្នំពេញ៖ក្រុមគ្រួសារក្រខ្សត់ចំនួន២០គ្រួសារដែលរស់នៅភូមិព្រែកសង្កាត់ច្បារំពៅទី១ត្រូវបានទទួលការអាណិតអាសូរពីថ្នាក់ដឹកនាំក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី១និងលោកចៅសង្កាត់ដោយបាននាំអំណោយទៅជួយឧបត្ថម្ភដល់ពួកគាត់នៅសាលាសង្កាត់ច្បារអំពៅទី១កាលពីព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២០នេះ។
លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានអោយដឹងថាចំពោះអំណោយលោកប្រធានក្រុមការងារសង្កាត់ច្បារអំពៅទី១ផ្ដល់ជូនប្រជាជនក្រខ្សត់នៅពេលនេះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ១០គីឡូក្រាមនិងគ្រឿងឧបភោគ បរិភោគ ទឹកអាកុលបាញ់សម្លាប់មេរោគ១ដបព្រមទាំងថវិកាមួយចំនួនផងដែរ។
លោករស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បារអំពៅ នឹង ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ច្បារអំពៅទី១បានមានមតិលើកឡើងយ៉ាងក្បោះក្បាយថាថ្វីត្បិតអំណោយផ្ដល់ជូនបងប្អូននៅពេលនេះមានបរិមាណមិនច្រើនក្ដីតែនេះគឺជាទឹកចិត្តអាណិតអាសូររបស់អាជ្ញាធរហើយអំណោយទាំងអស់នេះនិងបានជួយចែករំលែករាល់ការលំបាក់បានមួយគ្រាផងដែ។
ឆ្លៀតក្នុងឱកាសនោះដែរលោករស់ សុភ័ក្រ្តអភិបាលរងខណ្ឌច្បារអំពៅ និង ជាប្រធានក្រុមការងារសង្កាតច្បារអំពៅទី១បានធ្វើការណែនាំបងប្អូនប្រជាជនទាំងអស់អោយគាត់ចេះមើលថែទាំសុខភាពរនិងអនុវត្តវិធានការ បង្ការទប់ស្កាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង