ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ថ្លែងអំណរអរគុណ ដល់សប្បុរសជនជួយឧបត្ថម្ភម៉ាស២៥០០សន្លឹក,ទឹកអាកុល១០កេសដល់សាលាខណ្ឌទុកប្រើប្រាស់បង្ការទប់ស្កាត់ការពារមេរោគកូវីដ១៩

162


ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២២ ខែមេសា​ ឆ្នាំ២០២០​ នេះនៅសាលាខណ្ឌបឹងកេងកង បានរៀបចំពិធីប្រគល់-ទទួល​ សំភារៈមួយចំនួនដូចជា៖ម៉ាស២៥០០សន្លឹក,ទឹកសម្លាប់មេរោគ១០កេសមកដល់សាលាខណ្ឌដើម្បីទុកប្រើប្រាស់សម្រាប់ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងនៃការរីករាលនៃជំងឺកូវីដ១៩​ ​ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​ ធឹម សំអាន អភិបាល​ នៃគណៈអភិបាល​ខណ្ឌបឹងកេងកង និង នាយកប្រតិបត្ត តំណាងអោយក្រុមហ៊ុនព្រីនស៍ ស៊ុបភើម៉ាឃីត (Prince Supermarket)។
ឆ្លៀតក្នុងឱកាសនោះ​លោកធឹម សំអានអភិបាល ខណ្ឌបឹងកេងកងក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះកាយវិការដ៏ល្អប្រពៃ នៃការចូលរួមសកម្មភាពប្រយុទ្ធនឹងជម្ងឺកូវីដ១៩​ នៅពេលនេះ​ ឬនៅថ្ងៃនេះ។
ជាមួយគ្នានេះលោកអភិបាល​ ខណ្ឌបឹងកេងកងធឹម សំអានក៏សូមជូនពរជ័យដល់ក្រុមហ៊ុន ព្រីនស៍ ស៊ុបភើម៉ាឃីត (Prince Supermarket) សូមអោយជួបតែពុទ្ធពរទាំង៤ប្រការ​ គឺអាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ​ ៕

អត្ថបទដែលជាប់ទាក់ទង