ប្រជាការពារខណ្ឌបឹងកេងកងចុះធ្វើអនាម័យ បរិស្ថាននិងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនានា
ភ្នំពេញ៖លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកង បានអោយដឹងកាលពីព្រឹក ថ្ងៃទី២៣ខែមេសាឆ្នាំ២០២០នេះថា ដោយអនុវត្តន៍តាមការណែនាំពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញបានដឹកនាំកម្លាំងប្រជាការពារខណ្ឌ និង កម្លាំងអាជ្ញាធរសង្កាត់ទួលស្វាយព្រៃទី២ ទាំងអស់មកចូលរួមសម្អាតធ្វើអនាម័យ បរិស្ថាននិងរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវនានា នៅក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ខណ្ឌបឹងកេងកង ទាំងមូលក្នុងការបោសសម្អាត់ប្រម៉ែប្រមូលសំរាម ដាក់ចូលក្នុងធុងសំរាមទុកជាការចូលរួមចំណែកយ៉ាងសកម្ម ផុលផុសជាមួយអាជ្ញាធរខណ្ឌនិងសង្កាត់ក្នុងការរួមចំណែកលើកកំពស់ នូវសោភ័ណភាពក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញអោយមានផាសុខភាពដល់យើងទាំងអស់គ្នាផងដែរ។
លោកប្រធានប្រជាការពារខណ្ឌបឹងកេងកង បានលើកឡើងថា មិនថាឡើយនៅទីក្រុងភ្នំពេញ ឬនៅឯជនបទនានានោះទេគឺទាមទារអោយមានអនាម័យ បរិស្ថាននិងសណ្ដាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ពិសេសនៅតាមដងផ្លូវនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយមិនត្រូវបោះចោលសំរាមពាសវាលពាសកាលនោះទេ ដោយត្រូវនាំគ្នាវេចខ្ចប់ទុកដាក់សំរាមតាមធុងសំរាមអោយ បានត្រឹមត្រូវដើម្បីអោយមូលដ្ឋានខណ្ឌបឹងកេងកងទាំងមូលនេះមានអនាម័យ បរិស្ថានស្រស់ថ្លាស្អាត់ជានិច្ចអោយវាសក្ដិសមទៅនិងការរស់នៅ ដ៏ទាន់សម័យរបស់បងប្អូនប្រជាជននាបច្ចុប្បន្ននេះ ពោលគឺការហូបស្អាត រស់នៅស្អាត សុខភាពល្អមានផាសុកភាពផងដែរ៕
