បង្ក្រាបជាក់ស្តែងករណីលួចទូរស័ព្ទដៃ និងប្រាក់ ដោយចាប់ជនសង្ស័យម្នាក់
ភ្នំពេញ៖ សមត្ថកិច្ចបង្ក្រាបជាក់ស្តែងករណីលួចទូរស័ព្ទដៃ និងប្រាក់ ដោយចាប់ជនសង្ស័យម្នាក់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០វេលាម៉ោង០៣និង ០០នាទីនៅចំណុចផ្ទះលេខ៦១Gផ្លូវបេតុងក្រុមទី០២ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះឈ្មោះ ម៉ឹង វិរៈ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរយោធា មានទីលំនៅកន្លែងកើតហេតុ។
–
ជនសង្ស័យឈ្មោះ សុខ សុផាតភេទប្រុសហៅអាប៉ង់ អាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដ(មានសារធាតុញៀន)។
សម្ភារដកហូត៖
១/ ទូរស័ព្ទដៃម៉ាកiPhone6plusពណ៌ទឹកមាស១គ្រឿង
២/ ទូរស័ព្ទដៃម៉ាកSamsungGalaxyJ6ពណ៌ខ្មៅ ១គ្រឿង
៣/ ទូរស័ព្ទដៃម៉ាក OppoS607ពណ៍ខ្មៅ១គ្រឿង
៤/ប្រាក់ដុល្លា១០$និងប្រាក់រៀល១០,០០០រៀល
(សំភារៈដកហូតខាងលើបានប្រគល់ជូនជនរងគ្រោះវិញ)។
ដំណើររឿងហេតុៈ
នៅថ្ងៃ ខែ ឆ្នាំខាងលើជនសង្ស័យបានដើរចេញម្តុំទួលសង្កែ ក្នុងគោលបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលដើរដល់ចំណុចកើតហេតុខាងលើឃើញផ្ទះរបស់ជនរងគ្រោះចំហទ្វារបន្ទប់ខាងលើ បានឡើងទៅធ្វើសកម្មភាពលួចយកទូរស័ព្ទដៃចំនួន ៣គ្រឿង និងប្រាក់មួយចំនួនបានសម្រេច រួចគេចខ្លួន ស្របពេលកំលាំងសមត្ថកិច្ចខណ្ឌនិងប៉ុស្តិ៍កំពុងល្បាតឃើញជនសង្ស័យ ធ្វើការត្រួតពិនិត្យ រកឃើញទូរស័ព្ទចំនួន ៣គ្រឿង និងប្រាក់មួយចំនួននៅលើខ្លួន ជនសង្ស័យបន្ទាប់មកសមត្ថកិច្ចយើងបាននាំជនសង្ស័យទៅចង្អុលកន្លែងកើតហេតុ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹង។
ចំពោះមុខអធិការដ្ធានបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
