អភិបាលខណ្ឌច្បារអំពៅ យករថយន្តបូមលូ ទៅបូមនៅទីតាំងដែលស្ទះ

ភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានយករថយន្តបូមលូទៅដាក់បូមនៅរាល់ទីតាំងណាដែលស្ទះដែលសកម្មភាពនេះធ្វើឲ្យប្រជាពលរដ្ឋលោកសំដែងនូវក្តីត្រេកអរព្រោះមិនបង្កឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាក់ស្តែងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ខែមេសានេះលោកចេង មុនីរ៉ា អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅបានយករថយន្តបូមលូទៅដាក់បូមនិងស្តាសំរាមចេញពីរឺហ្គែរលូនៅតាមបណ្តោយផ្លូវ៣៦៩កែងផ្លូវចូលតំបន់បឹងព្រលឹតស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបន្ទាប់ពីស្ទះរុឺហ្គែរបង្កឲ្យលិចលើផ្លូវអស់ប្រមាណ១យប់រួចមក។
ទាក់ទិននិងករណីស្ទះរុឺហ្គែរលូបង្កឲ្យហៀចេញពីលូខាងលើនេះលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍ថារាល់ទីតាំងណាដែលមានបញ្ហាស្ទះលូគឺលោកបានបញ្ជារទៅមន្ត្រីជំនាញឲ្យយករថយន្តបូមលូទៅដាក់បូមនិងស្តាសំរាមចេញពីរឺុហ្គែរដែលស្ទះកុំឲ្យហៀទឹកសំអុយមកលើផ្លូវបង្កឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនិងអ្នកដំណើរដែលឆ្លងកាត់ទីតាំងដែលរងការបង្ហៀទឹកសំអុយនោះ។
លោកចេង មុនីរ៉ា បានបញ្ជាក់ដែរថា រាល់ទីតាំងដែលរងការស្ទះលូគឺលោកតែងជំរុញដល់អាជ្ញាធរសង្កាត់និងភូមិឲ្យចុះពិនិត្យក្នុងមូលដ្ឋានរបស់ខ្លួនត្រូវចុះស្តាសំរាមចេញពីមុខលូការពារកុំឲ្យស្ទះ។
ដោយឡែកប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកប្រាពេលដែលបានឃើញលោកអភិបាលខណ្ឌច្បារអំពៅយករថយន្តមកបូមនិងស្តានៅទីតាំងផ្លូវចូលបឹងព្រលឹតនាព្រឹកថ្ងៃទី២៣ខែមេសានេះគឺប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះបានសំដែងការអរគុណដល់លោកអភិបាលខណ្ឌច្បារអំពៅខ្លាំងណាស់។ព្រោះទឹកដែលហៀចេញពីលូមានក្លឹនស្អុយពិបាកទ្រាំនិងបង្កឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ហើយពុំមែនតែមានទីតាំងខាងលើនេះទេគឺតាមបណ្តាសង្កាត់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅឲ្យតែមានការស្ទះលូគឺលោកអភិបាលខណ្ឌតែងបញ្ជារទៅមន្ត្រីចុះស្តាសំរាមភ្លាមៗមិនទុកឲ្យរងការប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ៕