ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិ៍សែនជ័យ ទទួលគ្រឿងបរិក្ខារ សម្រាប់ការពារទប់ស្កាត់ជំងឺឆ្លង,ពីក្រុមហ៊ុនចំនួន២

129

ភ្នំពេញ៖កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នៅសាលាខណ្ឌពោធិសែនជ័យ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានទទួលគ្រឿងបរិក្ខារ ពីលោក ម៉ន សុខា ប្រធានក្រុមហ៊ុន យូ ធី.ជី យូត្រាស់ អ៊ិន វេសម៉ិន ឯ.ក នូវ ស្ត្រៃបាញ់ដៃ ៧០០ដប, ជែលលាងដៃ ៧០០ដប, មី ១០០កេស និងទឹកសុទ្ធ ១០០កេស។
កាលពីថ្ងៃទី២២ ខែមេសាឆ្នាំ២០២០ដដែលនេះនៅសាលាខណ្ឌពោធិសែនជ័យលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានទទួលគ្រឿងបរិក្ខារ ពីលោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី នូវ ជែលលាងដៃ ៦០ធុង, ជែលលាងដៃដប ៤០០ដប ម៉ាស់ ២០០០ម៉ាស់ ដើម្បីក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជម្ងឺរលាកសួត កូវីដ-១៩។
ក្នុងឱកាសនោះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ន សុខា ប្រធានក្រុមហ៊ុន យូ ធី.ជី យូត្រាស់ អ៊ិន វេសម៉ិន ឯ.កនិងលោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌីដែលបានផ្ដល់សំភារះខាងលើនេះដើម្បីចូលរួមជាមួយសាលាខណ្ឌពោធិសែនជ័យក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជម្ងឺរលាកសួត កូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង