ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ឆក់​កាបូប​ នគរបាល​ម្នាក់​ រយះពេល​៥​ថ្ងៃ​ឃាត់​យកមក​ដាក់ទោស​

89

​ភ្នំពេញ : បុរស​ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ល្បាត​ប្រទះឃើញ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​កព​ណ៍ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​១HK-៣៥៨១​មានការ​សង្ស័យ​ធ្វើការ​ឃាត់​យកមក​សាក​សួរនាំ​បែរជា​ករណី​មុខសញ្ញា​ឆក់​កាបូប​ហេតុការណ៍ កាល​វេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃទី​២៣ ខែ មេសា ឆ្នាំ ២០២០​នៅ​ចំណុច​ផ្លូវ​១៥៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

​ជនរងគ្រោះ​ឈ្មោះ កែ​ត វ៉ា​រ៉ែ​ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​នគរបាល ស្នាក់នៅ​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ។​

​សម្ភារ​:​បាត់បង់ រួមមាន ៖ អត្តសញ្ញាណប័ណ្ណ ១​សន្លឹក​, ប័ណ្ណបើកបរ ២​សន្លឹក (​មួយ​សន្លឹក​នគរបាល​) កាត ATM ៣​សន្លឹក​, លុយ ២៥០​ដុល្លារ និង​ឯកសារ​មួយចំនួន ។​

​ជនសង្ស័យ​ឈ្មោះ មឿ​ន សុគ​ន្ឋ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត​ដឹកជញ្ជូន ស្នាក់នៅ​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​រ៉ា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។​

​លោក សូ សំបាន នាយប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើមថ្កូវ បានអោយដឹងថា​មុន​កើតហេតុ​កម្លាំង​នគរបាល​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​បង្ការ​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ស្រាប់តែ​ឃើញ​បុរស​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ឃ្លី​កព​ណ៍ស​តែ​ដោយ​ចំលែក​ត្រង់​ឃើញ​ជិះ​វិល​ចុះឡើង​៤​ត្រលប់​នៅក្បែរ​កន្លែង​ជួសជុល​រថយន្ត​ហើយ​កម្លាំង​នគរបាល​សំរេចចិត្ត​ឃាត់​យកទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​នាំ ។​

​នគរបាល​បន្តថា​ក្រោយពី​សាកសួរ​នាំ​ជនសង្ស័យ​មាន​ភិនភាគ​ស្រដៀង​ទៅ​និង​ករណី​ឆក់​កាបូប​ពី​ជនរងគ្រោះ​ជា​នគរបាល​ម្នាក់​ដែល​បាត់បង់​សម្ភារ​:​និង​លុយកាក់​២៥០​ដុល្លា​រួច​ជនសង្ស័យ​ក៏បាន​ឆ្លើយ​សារភាព​ខ្លួន​ពិត​បាន​ប្រព្រឹត្ត​បទល្មើស​ឆក់​កាបូប​កាលពី​ថ្ងៃទី​១៩ ខែ មេសា ឆ្នាំ​២០២០​នៅ​ចំណុច​ផ្លូវ​១០១ សង្កាត់​បឹងត្របែក ខណ្ឌចំការមន​ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​និង​ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

អត្ថបទដែលជាប់ទាក់ទង